
រថយន្តអគ្គិសនីខ្នាតតូចទ្វារ 5 ម៉ូដែល Wuling Hongguang Mini EV ដែលជា City EV Car របស់ក្រុមហ៊ុន GM នឹងចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិននាថ្ងៃទី 22 ខែកម្ភៈ សប្តាហ៍ក្រោយនេះ។ រថយន្តអគ្គិសនី City electric city ដ៏ត្រូចច្រឡឹងមួយនេះត្រូវបានផលិតឡើងដោយប្រើគ្រោងឆ្អឹងថ្មី Tianyu electric architecture ដែលធ្វើឲ្យតួររថយន្តមានប្រវែង 3,256mm។
Wuling Hongguang Mini EV អាចបើកបរបានចម្ងាយផ្លូវ 205km ដោយប្រើនូវម៉ូទ័រអគ្គិសនីកំលាំង 30kW ឬ 40 សេះ ដែលបំពាក់នូវខាងក្រោយរបស់វា។ Wuling Hongguang Mini EV មានទំហំវិមាត្ររួម (L/W/H) 3256/1510/1578mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,190mm។
ជាមួយការប្រើប្រាស់នូវប្រព័ន្ធគ្រោងឆ្អឹងថ្មីនេះ បានធ្វើរថយន្ត Mini EV នេះមានផ្ទៃខាងក្នុងទូលាយជាម៉ូដែលមុនសម្រាប់ចន្លោះកៅអីជួរទីពីរ និងឈ្លុបគូទក្រោយអាចផ្ទុកទំងន់បាន 123kg ខណៈបត់កៅអីជួរក្រោយចុះអាចដាក់ទំងន់បានដល់ 745kg។ បន្ថែមពីនេះ នៅក្នុងរថយន្តមានកន្លែងសម្រាប់ដាក់របស់របរដូចជាកែវទឹក និងសម្ភារផ្សេងៗចំនួន 19 កន្លែង។

ផ្នែកខាងក្នុងមានការរៀបចំតុបតែយ៉ាងស្រស់ស្អាតជាមួយនឹងការបំពាក់ដៃចង្កូតរាងរង្វង់មានកាំពីរ និងអេក្រង់ទំហំ 8-inch ចំនួនពីរ ដែលជាអេក្រង់កម្សាន្ត និងអេក្រង់បង្ហាញព័ត៌មាន។ រថយន្ត Mini EV នេះ មានកៅអីចំនួន 4 សមល្មមសម្រាប់មនុស្សបួននាក់។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ Wuling Hongguang Mini EV មានបំពាក់នូវពោងសុវត្ថិភាពចំនួនពីរ។
រថយន្តអគ្គិសនីខ្នាតតូច Mini EV ស៊េរីថ្មីនេះ ប្រើប្រាស់កញ្ចប់ថ្មប្រភេទ Shenlian LFP battery ទំហំ 16.2-inch ដែលអភិវឌ្ឍន៍ដោយសម្ព័ន្ធក្រុមហ៊ុន SGWM ផ្ទាល់តែម្តង។ Wuling Hongguang Mini EV ដំណើរការដោយថាមពលម៉ូទ័រអគ្គិសនីមួយបំពាក់នូវផ្នែកខាងក្រោយកំលាំង 30kW ឬ 40 សេះ ដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 50km/h ចាយពេលខ្ទង់ 4.9 វិនាទី និងអាចជាន់ល្បឿន Top Speed ដល់ 100km/h។
ហើយសម្រាប់ការសាកភ្លើងអាគុយមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 205km និងសាកភ្លើងចូលលឿនតាមរយះកំលាំងសាក 20kW DC ដែលសាកពី 30% ទៅ 80% ប្រើពេលខ្ទង់ប្រហែល 35 នាទី។ ទោះជាយ៉ាងណា ក្រុមហ៊ុនមិនទាន់បញ្ជាក់តម្លៃរបស់ Wuling Hongguang Mini EV នៅឡើយទេ ប៉ុន្តែ មានការព្យាករណ៍ថា រថយន្តអគ្គិសនីខ្នាតតូចនេះ អាចមានតម្លៃខ្ទង់ប្រហែល $5,475។

Wuling គឺជាម៉ាករថយន្តដែលបង្កើតឡើងក្រោមកិច្ចព្រមព្រាងសហការគ្នារវាងក្រុមហ៊ុន SAIC-GM-Wuling ដែលហៅកាត់ថា SGMW។ តាមរបាយការណ៍ពី China EV DataTracker បានឲ្យដឹងថា Wuling បានលក់រថយន្តប្រភេទ Mini EV នៅក្នុងប្រទេសចិនបានចំនួន 261,141 គ្រឿងក្នុងឆ្នាំ 2024។ រថយន្ត Wuling Mini Hongguang Mini EV ជំនាន់ដំបូងបានប្រកាសចេញកាលពីឆ្នាំ 2020 និងបានក្លាយជារថយន្ត Mini EV ដែលលក់ដាច់ខ្លាំងបំផុតនៅលើពិភពលោកនៅឆ្នាំ 2023៕
