ស្វែងរកពួកយើង:

Xiaomi កំពុងធ្វើការលើបច្ចេកវិទ្យាកាមេរ៉ា ‘Ultimate’ សម្រាប់ស្មាតហ្វូនថ្មីនាពេលខាងមុខនេះ!

ដោយ

Koun Jab Luffy

22 ធ្នូ 2025 01:16 រសៀល

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីៗនេះ បានបង្ហើបថា ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា ខ្លួនបានត្រៀមធ្វើការប្រកាសចេញនូវបច្ចេកវិទ្យាកាមេរ៉ាថ្មី ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូនម៉ូដែល Ultimate Design សម្រាប់ស្មាតហ្វូនរបស់ខ្លួននាពេលខាងមុខនេះ។ ការនាំមកបច្ចេកវិទ្យាថ្មីនេះ ត្រូវបានគេនិយាយថា ដោយសារស្មាតហ្វូនប្រណិតៗរបស់ក្រុមហ៊ុន Huawei នាពេលថ្មីៗនេះ មានការអាប់ដែតខ្លាំងទៅលើកាមេរ៉ា! ហេតុដូច្នេះហើយទើបក្រុមហ៊ុន Xiaomi បានធ្វើការនៅលើបច្ចេកវិទ្យា Dynamic Imaging Technology នេះដែរ។
សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន Xiaomi និង Leica ក៏ធ្វើការ Upgrade ទៅលើបច្ចេកវិទ្យា Imaging Technology សម្រាប់ផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់កាមេរ៉ាស្មាតហ្វូនទៅកាន់អ្នកប្រើប្រាស់ផងដែរ។ ជាមួយនិងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra នាពេលខាងមុខនេះ ត្រូវបានគេនិយាយថា អាចនឹងក្លាយជាចំណែកមួយនៃបច្ចេកវិទ្យាថ្មីនេះ។ យោងតាមព័ត៌មានចេញពីអ្នកទម្លាយ DigitalChatStation បញ្ជាក់ថា ឆាប់ៗនេះក្រុមហ៊ុន Xiaomi នឹងប្រកាសចេញនូវបច្ចេកវិទ្យា “Ultimate Design” សម្រាប់ស្មាតហ្វូន Flagships ជាច្រើនរបស់ខ្លួនហើយ។
Article image
ក្រុមហ៊ុនចិនមួយនេះ ត្រូវគេរំពឹងថា នឹងមានការបង្ហាញនូវបច្ចេកវិទ្យាកាមេរ៉ា Flagship imaging ដែលមានទំហំ 1-អ៊ីង និងមាន កាមេរ៉ាទំហំ 200MP zoom។ នៅក្នុងកិច្ចប្រជុំរបស់ក្រុមហ៊ុន Xiaomi និង Leica នេះ បាននិយាយថាក្រុមហ៊ុនទាំងពីរនេះ បានបញ្ជាក់ថា ពួកគេនឹងអភិវឌ្ឍទៅលើបច្ចេកវិទ្យាកាមេរ៉ារួមគ្នាមួយ ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបំផុត។ សម្រាប់កាមេរ៉ា Xiaomi Ultimate Design នេះ មិនមែនជាឈ្មោះពិតនៃបច្ចេកវិទ្យាកាមេរ៉ាថ្មីនេះ។ សម្រាប់បច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗជាច្រើនទៀត ក៏មិនទាន់បង្ហាញនៅឡើយទេ៕
Article image