ស្វែងរកពួកយើង:

Xiaomi ជាក្រុមហ៊ុនស្មាតហ្វូនដែលមានទីផ្សាររីកចម្រើនលឿនបំផុតក្នុងឆ្នាំ 2024

ដោយ

Koun Jab Luffy

18 មករា 2025 08:08 ព្រឹក

អាន 2 នាទី

Article image
ទីបំផុតទីផ្សារស្មាតហ្វូនពិភពលោកបានងើបប្រសើរឡើងនៅឆ្នាំ 2024 បន្ទាប់មានការធ្លាក់កាលពីឆ្នាំ 2023។ បើយោងតាមរបាយការណ៍ Counterpoint Research ការលក់ស្មាតហ្វូនបានកើនឡើង 4% ក្នុងឆ្នាំ 2024 បើប្រៀបធៀបទៅនឹងឆ្នាំ 2023។ ក្រុមហ៊ុន Xiaomi បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលមានទីផ្សាររីកចម្រើនបំផុតនៅឆ្នាំ 2024។
ក្នុងរបាយការណ៍ Counterpoint បានបង្ហាញថា ចំណែកទីផ្សារស្មាតហ្វូនរបស់ Xiaomi នៅលើទីផ្សារសកលបានកើនឡើង 1% ក្នុងឆ្នាំ 2024 បើធៀបនឹងឆ្នាំ 2023 ហើយកំណើននេះ គឺគួរអោយចាប់អារម្មណ៍ដោយសារតែដៃគូប្រកួតប្រជែងដូចជា Apple និង Samsung ត្រូវបានគេមើកឃើញថាមានចំណែកទីផ្សារធ្លាក់ចុះ 1% ក្នុងអំឡុងពេលដូចគ្នា។
Xiaomi ទទួលបានជោគជ័យដ៏ល្អប្រសើរនេះ បើទោះបីជាក្រុមហ៊ុននេះមិនបានលក់ទូរសព្ទនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដែលជាទីផ្សារស្មាតហ្វូនធំបំផុតមួយក៏ដោយ។ ផ្ទុយទៅវិញ Xiaomi បានផ្តោតលើការលក់នៅទីផ្សារអឺរ៉ុប អាស៊ី និងអាហ្វ្រិក ដែលតំបន់ទាំងនេះបានជួយ Xiaomi ក្លាយជាក្រុមហ៊ុនមានទីផ្សាររីកចម្រើនយ៉ាងឆាប់រហ័ស។
Article image
កំណើនរបស់ក្រុមហ៊ុន Xiaomi ក្នុងឆ្នាំ 2024 បានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការសម្របខ្លួន និងប្រកួតប្រជែងទីផ្សារ។ Xiaomi បានផ្តោតទៅលើការច្នៃប្រឌិតផលិតស្មាតហ្វូនដែលមានតម្លៃសមរម្យ និងស្វែងរកទីផ្សារថ្មីដើម្បីជួយឱ្យក្រុមហ៊ុននេះទទួលបានការរីកចម្រើន។ ព្រមជាមួយនឹងលក្ខណៈពិសេសដែលដំណើរការដោយបច្ចេកវិទ្យា AI ដែលជម្រុញឲ្យ Xiaomi អាចបន្តផ្លាស់ប្តូរឧស្សាហកម្មស្មាតហ្វូននាពេលអនាគតបាន៕