ស្វែងរកពួកយើង:

Xiaomi ត្រៀមខ្លួនផលិតទ្រង់ទ្រាយធំទៅលើរថយន្តអគ្គិសនីរបស់ខ្លួនម៉ូដែល SU7 Sedan អោយបានចំនួន 2000 គ្រឿងសម្រាប់ខែមីនា

ដោយ

Koun Jab Luffy

01 កុម្ភៈ 2024 11:14 ថ្ងៃត្រង់

អាន 2 នាទី

Article image
Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែត្រៀមខ្លួនសម្រាប់បដិវត្តន៍ទៅលើរថយន្តអគ្គិសនី (EV) ជាមួយនឹងរថយន្ត SU7 Sedan ដ៏ខ្លាំងក្លារបស់ខ្លួនហើយ។ តាមរយៈការឈានចូលទីផ្សាររថយន្តកាលពីខែខែមីនា ឆ្នាំ 2021 កន្លងទៅនេះ ក្រុមហ៊ុននេះ បានធ្វើការវិនិយោគទឹកប្រាក់ដែលមានចំនួនដល់ទៅ 10 ពាន់លានយ៉ន់។ នៅថ្ងៃនេះមានការបញ្ជាក់ជាថ្មីថា ក្រុមហ៊ុន Xiaomi នេះ ក៏បានត្រៀមខ្លួនក្នុងការផលិតទ្រង់ទ្រាយធំទៅលើរថយន្ត SU7 នេះនៅក្នុងពាក់កណ្តាលទៅចុងខែកុម្ភៈនេះផងដែរ ដែលការផលិតនេះ គឺនឹងមានចំនួន 2000 គ្រឿងសម្រាប់ខែមីនា។
បើតាមការបញ្ជាក់កន្លងមក បានអោយដឹងថា រថយន្ត SU7 នេះ នឹងក្លាយជាគូប្រជែងនៃរថយន្ត Model S របស់ក្រុមហ៊ុន Tesla តាមរយៈលក្ខណៈសម្បត្តិដ៏អស្ចារ្យដេលមានការប្រើប្រាស់នូវ acceleration ក្រោម 3s និងស្ថាបត្យកម្មនៃកម្លាំងសាកថ្មលឿន 800V fast-charging architecture ថែមទៀតផង។ បើទោះបីជាឈ្មោះរបស់ក្រុមហ៊ុន Xiaomi សម្រាប់ផលិតផលដែលមានតម្លៃសមរម្យក៏ដោយ រថយន្ត SU7 នេះគឺមាន 2 ប្រភេទ រួមមានដូចជា SU7 RWD តម្លៃ $35,200 និងរថយន្ត  SU7 AWD ដែលមានតម្លៃ $55,000 ។
Article image
រថយនរបស់ក្រុមហ៊ុន Xiaomi ថ្មីនេះ គឺប្រើប្រាស់នូវស្ថាបត្យកម្ម  800V electric vehicle architecture ហើយនិងមានឈ្មោះថា Modena ដែលផ្នែកទន់នៃរថយន្តនេះ គឺមានការបញ្ចូលនូវប្រព័ន្ធប្រតិបត្តិការ advanced Hyper OS សម្រាប់មុខងារ និងការតភ្ជាប់ឆ្លាតវៃថែមទៀតផង។ រថយន្ត SU7 នេះ ក៏ត្រូវបានដាក់អោយប្រើប្រាស់នូវមុខងារបើកបរដោយខ្លួនឯងជាមួយនឹងកាមេរ៉ា ដែលមានកម្រិតភាពច្បាស់ខ្ពស់ រួមជាមួយប្រព័ន្ធ LiDAR និងប្រព័ន្ធ ultrasonic sensors ថែមទៀតផង ដែលនេះ គឺជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Xiaomi នៅក្នុងការផ្តល់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ទៅលើវិស័យរថយន្តនេះ។
Article image
ការដាក់់តម្លៃរថយន្តចាប់ពី $35,200 ទៅ $50,000នោះ ក្រុមហ៊ុន Xiaomi គឺបង្ហាញអំពីការកំណត់តម្លៃដ៏ត្រឹមត្រូវផ្អែកនៅលើមុខងារសំខាន់ៗរបស់ខ្លួន និងវិធីសាស្រ្តក្នុងការផលិត Hypercasting ជាដើម។ ក្រុមហ៊ុននេះ ក៏បានវិនិយោគទឹកប្រាក់ចំនួន 10 ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ រួមជាមួយនឹងការជួលវិស្វករច្រើនជាង 3400 នាក់ក្នុងការអភិវឌ្ឍទៅលើរថយន្ត SU7 នេះផងដែរ៕
Xiaomi ត្រៀមខ្លួនផលិតទ្រង់ទ្រាយធំទៅលើរថយន្តអគ្គិសនីរបស់ខ្លួនម៉ូដែល SU7 Sedan អោយបានចំនួន 2000 គ្រឿងសម្រាប់ខែមីនា