
កាលពីខែឧសភាកន្លងទៅនេះ នៅលើវេទិកា Xiaomi Youpin platform នេះគឺមានការប្រកាសបង្ហាញវត្តមានរបស់អំពូលភ្លើងសម្រាប់ដាក់នៅក្បែរគ្រែ (bedside lamp) ដែលគ្មានពន្លឺពណ៌ខៀវដែលធ្វើអោយប៉ះពាល់ភ្នែកដំបូងបំផុតរបស់ពិភពលោក។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានប្រកាសបង្ហាញនូវផលិតផលថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Mi Zero Blue Light Bedside Night Lamp ដែលថ្មីៗនេះដាក់លក់ហើយនៅលើទីផ្សារនៅក្នុងតម្លៃ 329 Yuan ឬ 46 ដុល្លារអាមេរិក។
ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា អំពូលភ្លើងនៅក្បែរគ្រែគរងនេះ ការអភិវឌ្ឍដោយក្រុមអ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិននៃសាកលវិទ្យាល័យ Nanchang University។ វាប្រើប្រាស់នូវភ្លើង LED ពណ៌លឿង និងភ្លើង LED ពណ៌ក្រហមដែលធ្វើអោយភ្លើងនេះមានការសន្សំសំចៃភ្លើងបំផុត។ បច្ចេកវិទ្យានេះគឺមានការខុសប្លែកពីផលិតផលជាច្រើនទៀតដែលមាននៅលើទីផ្សារដោយសារតែអំពូលនេះមានការកាត់បន្ថយនូវភ្លើងខៀវអស់តែម្តង។

បន្ថែមពីនេះទៀតនោះ សម្រាប់ផលិតផល Mi Zero Blue Light Bedside Night Lamp នេះគឺមិនធ្វើអោយមានការប៉ះពាល់ដល់ភ្នែករបស់មនុស្សទេ។ វាប្រើប្រាស់នូវភ្លើងដែលមានពន្លឺភ្លឺល្មមអាចមើលឃើញបាន និងផ្តល់នូវសុខុមាលភាពដ៏ធំបំផុត ហើយវាក៏មានការពង្រឹងទៅលើការគេងរបស់អ្នកផងដែរ។

អំពូលភ្លើង Xiaomi Mi Zero Blue Light Bedside Night Lamp នេះអាចធ្វើការជាមួយនឹងកម្មវិធី Mijia smart app ហើយវាអាចធ្វើការជ្រើសរើសនូវតន្ត្រី និងអាចធ្វើការនាឡិការោទិ៍បានផងដែរ។ វាក៏មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាជំនួយការឆ្លាតវៃ XiaoAI ផងដែរ៕
