ស្វែងរកពួកយើង:

Xiaomi បញ្ចេញនូវ Electric Scooter ម៉ូដែលថ្មី 1S ជាផ្លូវការហើយ មានសមត្ថភាពអាចធ្វើដំណើរបាន 30 គីឡូម៉ែត្រ

ដោយ

Koun Jab Luffy

22 មេសា 2020 03:40 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Xiaomi គឺជាក្រុមហ៊ុនមួយ ដែលមានការរីកចម្រើនខ្លាំងមែនទែន នៅក្នុងឧស្សាហកម្មស្មាតហ្វូននេះ។ ទោះជាយ៉ាងណាក៏ដោយនោះ អ្នកប្រហែលជាដឹងថាក្រុមហ៊ុន Xiaomi គឺមានអ្វីច្រើនជាងស្មាតហ្វូន។ ក្រុមហ៊ុននេះ គឺមានផលិតផលជាច្រើន ចាប់ពីផលិតផលប្រើប្រាស់នៅក្នុងផ្ទះរហូតដល់សម្ភារៈកីឡា។
នៅថ្ងៃនេះ ក្រុមហ៊ុនបានប្រកាសជាផ្លូវការនូវម៉ូតូអគ្គិសនី electric scooter របស់ខ្លួនដែលមានការ upgrade កាន់តែខ្លាំងក្លាបើធៀបទៅនឹងម៉ូឌែលជំនាន់មុនរបស់វា។ សម្រាប់ម៉ូតូ Scooter នេះគឺមានឈ្មោះហៅថា Xiaomi electric scooter 1S ដែលអាចប្រើប្រាស់បាន 30 គីឡូម៉ែត្រ។ បន្ថែមពីនេះទៀតនោះ ម៉ូតូ Scooter 1S នេះ គឺមានល្បឿនកម្រិតខ្ពស់បំផុតគឺ 25 គីឡូម៉ែត្រក្នុងមួយម៉ោង។
Article image
ទោះជាយ៉ាងណាក៏ដោយនោះ ប្រសិនបើអ្នកគឺជាអ្នកបើកបរនោះ អ្នកអាចដឹងអំពីម៉ូតូនេះ។ អ្នកមិនគួរបើកបរវានៅក្នុងល្បឿនកម្រិតអតិបរិមានោះទេ ព្រោះវាអាចបណ្តាលអោយមានគ្រោះថ្នាក់។ ម៉ូនេះគឺមានភ្ជាប់ជាមួយនឹង visual interactive dashboard និងប្រព័ន្ធហ្វ្រាំងភ្លោះ។
Article image
ម៉ូតូ electric Scooter នេះមានការទ្រទ្រង់ទៅលើ Modes ចំនួន 3 នោះគឺ energy-saving mode (ECO), Normal Mode (D) និង sports mode (S)។ គ្រាន់តែចុចនៅលើប៊ូតុង Switch Button ចំនួន 2 ដងនោះ អ្នកអាចធ្វើការផ្លាស់ប្តូរពី mode មួយទៅកាន់ mode មួយទៀតបាន។ វាមានកម្រិតនៃការបើកបរដល់ទៅ 30 គីឡូម៉ែត្រក្នុងមួយម៉ោងដែលមានការទ្រទ្រង់ទៅលើមុខងារ energy recovery។ បន្ថែមពីនេះទៀតនោះ ម៉ូតូ Xiaomi electric Scooter 1S នេះក៏មានការបន្ថែមនូវ visual interactive dashboard ថ្មីផងដែរ។ ម៉ូតូនេះគឺមានទម្ងន់ត្រឹមតែ 12.5Kg ៕