ស្វែងរកពួកយើង:

Xiaomi ផ្តល់អាំងប៉ាវជាង 14 លានដុល្លារ ដល់តំណាងចែកចាយរបស់ខ្លួននៅប្រទេសចិន

ដោយ

Koun Jab Luffy

22 ធ្នូ 2025 11:08 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានប្រកាសផ្តល់ប្រាក់ជាង 14 លានដុល្លារដល់តំណាងចែកចាយរបស់ខ្លួននៅប្រទេសចិន ដោយហាងដែលបានបើកនៅក្នុងឆ្នាំ 2024 គឺទទួលបាន 100,000 យ៉ន់ ដែលស្មើរហ្នឹង 14,200 ដុល្លារ ខណៈដែលហាងដែលទើបនឹងបើកនៅមុនថ្ងៃទី 15 ខែធ្នូ 2025 នេះ គឺទទួលបាន 500,000 យ៉ន់ ដែលប្រហែល 71,000 ដុល្លារ។ ប្រភពខាងលើនេះបន្តថា ការផ្តល់អាំងប៉ាវក្រហមនេះ គឺធ្វើឡើងលើកទឹកចិត្តដល់ដៃគូរបស់ខ្លួនមុនឆ្នាំ 2026 ចូលមកដល់ ខណៈដែលអ្នកចែកចាយមួយចំនួនទៀត ក៏ទទួលបានប្រាក់ 4 លានយ៉ន់ ដែលប្រហែល 568,000 ដុល្លារផងដែរ។
សូមជំរាបថា គិតត្រឹមដំណាច់ខែវិច្ឆិកាកន្លងទៅនេះ Xiaomi Auto មានហាងលក់ឡានរបស់ខ្លួនចំនួន 441 កន្លែងបនៅក្នុងចំណោមទីក្រុងធំ 131 ក្នុងប្រទេសចិន ហើយនឹងមានមជ្ឈមណ្ឌលសេវាកម្មចំនួន 249 កន្លែងនៅក្នុងទីក្រុង 144 ទូទំាងប្រទេសចិន។ នៅក្នុងនោះនារយៈពេល 3 ខែចុងក្រោយនេះ ក្រុមហ៊ុនបានបង្កើត ហាង 32 កន្លែងកាលពីខែកញ្ញា និង 22 កន្លែងកាលពីខែតុលា និង 17 កន្លែងទៀតនៅខែវិច្ឆិកា ដោយសរុបទាំងអស់ 71 កន្លែង។ ក្រុមហ៊ុន Xiaomi បានបន្ថែមថា នែខែធ្នូនេះ ក្រុមហ៊ុននឹងមានបើកហាង 36 កន្លែងទៀតសម្រាប់ទីក្រុងចំនួន 7 នៅប្រទេសចិន។
Article image
គួរបញ្ជាក់ថា ក្រុមហ៊ុន Xiaomi បានប្រកាសចូលប្រឡូកក្នុងទីផ្សារឡានអគ្គិសនីនេះ កាលពីខែមីនាឆ្នាំ 2021 កន្លងទៅនេះ ហើយនឹងមានប្រកាសចេញឡានអគ្គិសនីរបស់ខ្លួបានចំនួន 2 ម៉ូដែលហើយគិតមកដល់ពេលនេះ ដែលក្នុងនោះមានដូចជា SU7 sedan និង YU7 SUV។ កាលពីថ្ងៃទី 20 ខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុនបានប្រកាសថា ការផលិតឡានអគ្គិសនីនេះ គឺបានឈានដល់ 500,000th គ្រឿងហើយ ដោយមានការប្រើប្រាស់នូវពេលវេលា 1 ឆ្នាំ 7 ខែ។ ក្រុមហ៊ុនក៏បានប្រកាសពីចំណូលពីការលក់ឡានេះ បានដល់ទៅ 4.10 ពាន់លានដុល្លារផងដែរ សម្រាប់ត្រីមាសទី 3 ឆ្នាំ 2025 កន្លងទៅនេះ។
Article image
គិតត្រឹម 11 ខែដំបូងឆ្នាំនេះ Xiaomi Auto បានលក់ឡានរបស់ខ្លួនបាន 361,600 គ្រឿង ដោយ Xiaomi SU7 មានចំនួន 247,000 គ្រឿង និង Xiaomi YU7 មានចំនួន 114,600 គ្រឿង។
Xiaomi ផ្តល់អាំងប៉ាវជាង 14 លានដុល្លារ ដល់តំណាងចែកចាយរបស់ខ្លួននៅប្រទេសចិន