
Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសចិន បានបញ្ចេញនូវរបាយការណ៌ថ្មីស្តីពីប្រាក់ចំនេញរបស់ខ្លួន សម្រាប់ត្រីមាសទី 1 ឆ្នាំ 2024 នេះហើយ ដោយក្រុមហ៊ុននេះអាចរកប្រាក់ចំណេញបានចំនូន $897 លានដុល្លរ។ តួរលេខខាងលើនេះគឺគិតចាប់ពីខែមករាដល់ខែមីនា ឆ្នាំ 2024 កន្លងទៅនេះ ដែលចំនួនទឹកប្រាក់នេះ គឺមានការកើនឡើង 2 ខ្ទង់បើធៀបទៅនឹងឆ្នាំមុននេះក្នុងរយៈពេល 2 ត្រីមាសជាប់គ្នា។ ក្រុមហ៊ុន Xiaomi គឺមានការផ្តោតសំខាន់ទៅលើគ្រឿងអេឡិចត្រូនិចសម្រាប់អ្នកប្រើប្រាស់ និងការផលិតនូវឧបករណ៍ឆ្លាតវៃជាមួយនឹងស្មាតហ្វូន និង hardware តាមរយៈ IoT platform។
បើតាមការបញ្ជាក់នៅក្នុងព័ត៌មានខាងលើនេះ បានអោយដឹងថា ប្រាក់ចំនេញសរុបរបស់ក្រុមហ៊ុន Xiaomi Group នេះ គឺមានការកើនឡើងចំនួន 27% បើធៀបទៅនឹងឆ្នាំមុនេះដែលមានចំនួន 75.5 ពាន់លានយ៉ន់ ដែលស្មើរនិង $10.42 ពាន់លានដុល្លារ។ ប្រាក់ចំនេញដុលរបស់ក្រុមហ៊ុននេះ គឺមានការកើនឡើង 100.8% ស្មើរនឹងទឹកប្រាក់ 6.5 ពាន់លានយ៉ន់ ឬ $897.6 លានដុល្លារ។ របាយការណ៍នេះ មានការបន្ថែមថា ក្រុមហ៊ុន Xiaomi ទទួលបាននូវប្រាក់ចំនេញចំនួន 2.3 ពាន់លានយ៉ន់ ($317.6 លានដុល្លារ) នៅក្នុងការចំណាយទៅលើការអភិវឌ្ឍទៅលើរថយន្តឆ្លាតវៃអគ្គិសនីរបស់ក្រុមហ៊ុននេះផងដែរ។
ប្រភពដដែលបន្តថា ប្រាក់ចំនេញសរុបរបស់ក្រុមហ៊ុន Xiaomi នេះ គឺមានចំនួន 22.3% ដែលមានការកើនឡើងដល់ 2.8% បើធៀបទៅនឹងឆ្នាំមុននេះ។ ប្រាក់ចំនេញពីអាជីវកម្មគោលជាច្រើនរបស់ក្រុមហ៊ុន Xiaomi នេះគឹជាចំណុចស្នូលនៃប្រាក់ចំណេញដ៏ខ្លាំងក្លានៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 នេះ។ ប្រាក់ចំនេញស្មាតហ្វូននេះ គឺមានកំនើនកើនឡើង 4 ត្រីមាសជាប់គ្នា និងឈានដល់ទៅ 46.5 ពាន់លានយ៉ន់ ស្មើរនិង $6.42 ពាន់លានដុល្លារ។ នៅពេលនេះ ក្រុមហ៊ុន Xiaomi បានក្លាយជាក្រុមហ៊ុន Top 3 ជាម៉ាកយីហោនាំមុខគេនៅលើទីផ្សារសកលថែមទៀតផង។

និយាយពីប្រាក់ចំនេញទៅលើអាជីវកម្ម Internet of Things (IoT)របស់ក្រុមហ៊ុន Xiaomi នេះគឹមានភាពទាក់ទាញមែនទែន ជាមួយនឹងកំណត់ត្រាខ្ពស់ក្នុងការប្រើប្រាស់។ សម្រាប់ផលិតផលប្រើប្រាស់នៅក្នុងផ្ទះឆ្លាតវៃក៏មានការកើនឡើងផងដែរគិតត្រឹមថ្ងៃទី 31 ខែមីនាឆ្នាំ 2024 នេះ។ ប្រាក់ចំណេញចេញពី IoT និងផលិតផល lifestyle គឺមានការកើនឡើង 21% បើធៀបទៅនឹងឆ្នាំមុននេះមានចំនួន 20.4 ពាន់លានយ៉ន់ ($2.82 ពាន់លានដុល្លារ)។ ក្រុមហ៊ុន Xiaomi ក៏បានមើលឃើញទៅលើកំណើននៃអាជីវកម្មរថយន្ត EV របស់ខ្លួនផងដែរ ដែលពេលនេះ ក្រុមហ៊ុននេះ មានការបង្កើនទៅលើការផលិតរថយន្តដល់ទៅ 100,000 គ្រឿងក្នុងមួយឆ្នាំងថែមទៀតផង៕
