ស្វែងរកពួកយើង:

Xiaomi អាចនឹងប្រកាសចេញនូវស្មាតហ្វូនដែលអាចបត់បានជាមួយនឹងតម្លៃយ៉ាងទាក់ទាញបំផុតគឺត្រឹមតែ 1 ពាន់ដុល្លារ ប៉ុណ្ណោះ

ដោយ

Koun Jab Luffy

18 មករា 2022 09:40 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃទី 17 ខែមករា ឆ្នាំ 2022 កាលពីម្សិលមិញនេះ អ្នកទម្លាយព័ត៌មានម្នាក់ បានបង្ហោះនៅលើ Weibo របស់ខ្លួនដោយបានសសេរនូវវព័ត៌មានដែលគួរអោយចាប់អារម្មណ៍បំផុតមួយរបស់ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Xiaomi។ នៅក្នុងខ្លឹមសារនៃព័ត៌មាននេះ គឺបញ្ជាក់ថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិននេះ គឺបានចាប់ផ្តើមធ្វើការនៅលើស្មាតហ្វូនថ្មីមួយដែលមានទម្រង់បត់បានដែលគេហៅថា Clamshell។
សូមជំរាបថា នៅក្នុងឆ្នាំ 2021 កន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ គឺបានបញ្ចេញនូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួនដែលមានឈ្មោះហៅថា MIX Fold មួយម៉ូដែលរួចមកហើយ។ ស្មាតហ្វូននេះ មានទម្រង់នៃការបត់បញ្ឈរដូចទៅនឹងស្មាតហ្វូន Samsung Galaxy Z Fold3 អញ្ចឹង។ ហើយបន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះបង្ហាញខ្លួនជាមួយនឹងតម្លៃ 9,999 Yuan (1,575 សហរដ្ឋអាមេរិក)ដែលមានតម្លៃថ្លៃដូចទៅនឹងក្រុមហ៊ុន Samsung ផងដែរ។
Article image
នៅពេលនេះ Digital Chat Station ដែលជាអ្នកទម្លាយព័ត៌មានដ៏ល្បីមួយរូបនៅប្រទេសចិន បានចែកចាយព័ត៌មានថា ក្រុមហ៊ុនចិនមួយនេះ គឺកំពុងតែធ្វើការនៅលើស្មាតហ្វូនដែលអាចបត់បានដែលមានអេក្រង់បត់បញ្ឈរ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះប្រហែលជាខ្ទង់ 1000 ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ស្មាតហ្វូនដែលអាចបត់បាន Xiaomi នេះ គឺនឹងមានកម្រិតអេក្រង់ FHD+ និង120Hz refresh rate ។ ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen series processor ថែមទៀតផង៕
Xiaomi អាចនឹងប្រកាសចេញនូវស្មាតហ្វូនដែលអាចបត់បានជាមួយនឹងតម្លៃយ៉ាងទាក់ទាញបំផុតគឺត្រឹមតែ 1 ពាន់ដុល្លារ ប៉ុណ្ណោះ