ក្រុមហ៊ុន Xiaomi បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូន Xiaomi 13 Series នៅលើទីផ្សារសកលហើយ។ ស្មាតហ្វូនទាំង 3 នេះ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 27 ខែកុម្ភៈខាងមុខនេះ។ ស្មាតហ្វូនទាំងនេះមាន Xiaomi 13, Xiaomi 13 Pro និង Xiaomi 13 Lite។ ព័ត៌មានលម្អិតនៃតម្លៃរបស់ស្មាតហ្វូន Xiaomi 13 និង Xiaomi 13 Pro ក៏បានបង្ហាញខ្លួននៅលើរបាយការណ៍នេះផងដែរ។

កន្លងមកស្មាតហ្វូន Xiaomi 13 Pro បានបង្ហាញខ្លួននៅលើ Geekbench រួចហើយ នៅពេលនេះ ស្មាតហ្វូន Xiaomi 13 សម្រាប់ទីផ្សារសកល ក៏មានការបែកធ្លាយនៅលើ Geekbench ផងដែរ។ សម្រាប់ស្មាតហ្វូន Xiaomi 13 នៅក្នុងទីផ្សារសកលនេះ គឺមានលេខម៉ូដែល Xiaomi 2211133G ដែលមានពិន្ទុ 1,490 និង 5,111 នៅក្នុងការតេស្ត single-core និង multi-core។ ស្មាតហ្វូននេះមានរ៉េមទំហំ 12GB និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 13។ ស្មាតហ្វូន Xiaomi 13 និង Xiaomi 13 Pro នឹងមានបន្ទះឈីប Snapdragon 8 Gen 2 ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm។

ស្មាតហ្វូន Xiaomi 13 នេះ មានអេក្រង់ទំហំ 6.36-អ៊ីង FHD+ កញ្ចក់ AMOLED ជាមួយនឹងកម្រិតអេក្រង់ពន្លឺ 1,900nits។ ស្មាតហ្វូនថ្មីនេះ មាន refresh rate 120Hz និង HDR10+ និង Dolby Vision ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ម៉ាក Leica ជាមួយនឹងកាមេរ៉ាទំហំ 50MP main sensor OIS, 12MP ultra-wide-angle lens និង 10MP telephoto។ Xiaomi 13 នេះ មានបន្ទះឈីប Qualcomm Snapdragon 8 Gen 2 រ៉េមទំហំ 12GB LPDDR5 RAM និងម៉េមូរីទំហំ 256GB UFS 4.0។ ស្មាតហ្វូនថ្មីនេះ មានប្រព័ន្ធ liquid cooling heat dissipation system និងមានថាមពលថ្មទំហំ 4,500mAh ជាមួយនឹង 67W wired charging, 50W wireless charging និង 10W reverse wireless charging ផងដែរ៕
