ស្វែងរកពួកយើង:

Xiaomi 14 នឹងបង្ហាញវត្តមាននៅលើទីផ្សារឥណ្ឌានាថ្ងៃទី 7 ខែមីនាខាងមុខនេះហើយ!

ដោយ

Koun Jab Luffy

20 កុម្ភៈ 2024 08:41 ព្រឹក

អាន 2 នាទី

Article image
Xiaomi ត្រូវបានគេដឹងថា បានត្រៀមខ្លួនប្រកាសចេញនូវសមិទ្ធិផលថ្មីរបស់ខ្លួននៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។ ក្រុមហ៊ុន Xiaomi នឹងបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែលប្រណិត Xiaomi 14 Ultra រួមជាមួយនិងថេប្លេត Pad 6S Pro នៅលើ ទីផ្សារប្រទេសចិននៅថ្ងៃទី 22 ខែកុម្ភៈខាងមុខនេះហើយ។ បន្ថែមពីនេះ ក្រុមហ៊ុន Xiaomi ក៏នឹងមានការសម្ពោធស្មាតហ្វូន ថ្មីៗទាំងនេះនៅក្នុងព្រឹត្តិការណ៌ MWC 2024 ខាងមុខនេះផងដែរ ដែលស្មាតហ្វូននេះ មានដូចជា Xiaomi 14 series និងរថយន្ត SUV 7 Car ជាដើម។ យោងតាមការចេញរបាយការណ៌ចុងក្រោយនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Xiaomi ក៏មានការបញ្ចេញនូវកាលបរិច្ឆេតនៃស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 នៅលើទីផ្សារប្រទេសឥណ្ឌាផងដែរ។
បើមើលទៅពេលវេលាខាងលើនេះ Xiaomi 14 នឹងមានការបង្ហាញខ្លួននៅលើទីផ្សារឥណ្ឌានៅប៉ុន្មានថ្ងៃក្រោយការប្រកាស ចេញនៅក្នុងព្រឹត្តិការណ៌ MWC 2024។ ក្រុមហ៊ុននេះបានបញ្ជាក់បន្ថែមនៅលើបណ្តាញ X ដោយបានបង្ហាញថា ស្មាតហ្វូន ជំនាន់ថ្មីនេះ នឹងមានការសម្ពោធជាផ្លូវការនៅថ្ងៃទី 7 ខែមីនាខាងមុខនេះហើយ។ ហើយជាមួយនិងរូបភាពផ្សព្វផ្សាយថ្មី សម្រាប់ទីផ្សារឥណ្ឌានេះ ក្រុមហ៊ុននេះ មិនមានការបញ្ជាក់ពីវត្តមានរបស់ស្មាតហ្វូន Xiaomi 14 Series ទាំងអស់នោះទេ គឺមានតែ Xiaomi 14 ប៉ុណ្ណោះ។
Article image
បើតាមរបាយការណ៌កន្លមកង បានរាយការណ៌ថា ក្រុមហ៊ុន Xiaomi នឹងមិនមានការប្រកាសចេញនូវស្មាតហ្វូនម៉ូដែល Pro នៅលើទីផ្សារសកលនោះទេ ដោយក្រុមហ៊ុនេះ បានសម្រេចប្រកាសចេញនូវ Xiaomi 14 Ultra ដែលជាម៉ូដែលធំជាងគេ សម្រាប់ទីផ្សារសកលជំនួសអោយម៉ូដែល Pro។ ស្មាតហ្វូននេះ បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន BIS របស់ប្រទេស ឥណ្ឌារួចហើយ។ មួយវិញទៀតសម្រាប់ស្មាតហ្វូន Xiaomi 14 ដែលលក់នៅលើទីផ្សារឥណ្ឌា និងទីផ្សារសកលនេះ គឺនឹងមានការប្រើប្រាស់នូវលក្ខណៈសម្បត្តិរបស់ Xiaomi 14 ដែលលក់នៅលើទីផ្សារប្រទេសចិនអញ្ចឹងដែរ។
Article image
សូមជំរាបថា ស្មាតហ្វូន Xiaomi 14 បានសម្ពោធជាផ្លូវការលើកដំបូងនៅខែធ្នូកន្លងទៅ។ ស្មាតហ្វូននេះមានការឌីស្សាយ រូបរាងមានគែមជុំវិញជ្រុង និងមានម៉ូឌុលកាមេរ៉ារាងជ្រុងដូចគ្នា។ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវអាវក្រោះការ ពារទឹក និងធូលី IP68 rating ផងដែរ។ ស្មាតហ្វូននេះមានអេក្រង់មានកម្រិត 1.5K ល្បឿន 120Hz LTPO AMOLED និងមានកម្រិត 3,000 nits peak brightness។ Xiaomi 14 ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 SoC និងមានថ្មទំហំ 4,610mAh ហើយនិងមានកម្លាំងសាក 90W wired ហើយនិងមានកម្លាំងសាក 50W wireless charging។ ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 50MP ចំនួន 3 គ្រាប់ ដែលគាំទ្រដោយ Leica-branded cameras។
Xiaomi 14 នឹងបង្ហាញវត្តមាននៅលើទីផ្សារឥណ្ឌានាថ្ងៃទី 7 ខែមីនាខាងមុខនេះហើយ!