ស្វែងរកពួកយើង:

Xiaomi 14 Pro មិនទាន់បង្ហាញខ្លួននៅក្នុងទីផ្សារសកលនោះទេ ខណៈពេលដែលតម្លៃរបស់ Xiaomi 14 នៅលើទីផ្សារសកលត្រូវទម្លាយហើយ!

ដោយ

Koun Jab Luffy

13 កុម្ភៈ 2024 10:30 ព្រឹក

អាន 2 នាទី

Article image
Xiaomi 14 ដែលជាស្មាតហ្វូនម៉ូដែល Flagship ម៉ូដែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន Xiaomi ត្រូវបានគេរាយការណ៌ថា នឹងប្រកាសចេញនៅក្នុងទីផ្សារសកលនៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះហើយ។ យោងតាមការបែកធ្លាយមួយ ចេញពីអ្នកទម្លាយ Techmaniacs បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ មានតម្លៃចាប់ផ្តើមពី €1,099 នៅក្នុងប្រទេសគ្រិច សម្រាប់រ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB។ តម្លៃនេះ គឺមានការកើនឡើងតម្លៃបើធៀបជាមួយនឹងស្មាតហ្វូន Xiaomi 13 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ ជាមួយនឹងតម្លៃ €999 សម្រាប់រ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB ។
សូមជំរាបថា ស្មាតហ្វូន Xiaomi 14 ដែលចេញលក់នៅលើទីផ្សារចិន គឺមានទំហំ 512GB មានរ៉េមទំហំ 16GB ប៉ុន្តែសម្រាប់ទីផ្សារសកលគឺមានទំហំ 12GB RAM និង 512GB ប៉ុណ្ណោះ។ ការបែកធ្លាយខាងលើនេះ ក៏បាននិយាយថា សម្រាប់ម៉ូដែល Pro របស់ស្មាតហ្វូន Xiaomi 14 នឹងចែកចាយផ្តាច់មុខនៅក្នុងទីផ្សាររបស់ចិនប៉ុណ្ណោះ។ នេះគឺដោយសារតែក្រុមហ៊ុននេះ បង្ហាញនូវស្មាតហ្វូន Xiaomi 14 Ultra ជាមួយនឹងម៉ូដែល Xiaomi 14 ប៉ុណ្ណោះ។
Article image
បន្ថែមពីនេះទៀតនោះ របាយការណ៍ថ្មីមួយបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ ក៏នឹងមានម៉ូដែលទីតាញ៉ូមពិសេសមួយរបស់ស្មាតហ្វូន Xiaomi 14 Ultra ផងដែរ ប៉ុន្តែស្ថិតនៅក្នុងការអភិវឌ្ឍ និងមានទំហំ 16GB+1TB ។ ស្មាតហ្វូន Xiaomi 14 Ultra ម៉ូដែលស្តង់ដារទំហំ 16GB+1TB មានតម្លៃ 7299 យ៉ន់ ប្រហែលជា 1,000 ដុល្លារ។ សម្រាប់ម៉ូដែលទីតាញ៉ូម គឺមានតម្លៃថ្លៃជាងលើសនេះដល់ទៅ 500 យ៉ន់ ដែលថ្លៃជាងម៉ូដែលស្តង់ដារ 70 ដុល្លារ។ ស្មាតហ្វូនទាំងពីរនេះ នឹងមានបន្ទះឈីប  Snapdragon 8 Gen 3 និងមានកាមេរ៉ា Leica ហើយនិងអេក្រង់ប្រភេទ AMOLED ៕