ស្វែងរកពួកយើង:

Xiaomi 14 Pro Titanium Special Edition ទទួលបាននូវបំពាក់នូវប្រព័ន្ធផ្កាយរណប Satellite Communication

ដោយ

Koun Jab Luffy

23 កុម្ភៈ 2024 09:28 ព្រឹក

អាន 2 នាទី

Article image
កាលពីប៉ុន្មានខែមុននេះ ស្មាតហ្វូន Xiaomi 14 Pro Titanium Special Edition ដែលជាម៉ូដែលពិសេសជាងនៅក្នុងត្រកូល Xiaomi 14 នោះត្រូវបានគេមើលឃើញថា បានប្រកាសចេញនៅលើទីផ្សារប្រទេសចិនរួចហើយ។ កំពូលស្មាតហ្វូននេះមាន គឺ តែមួយទំហំប៉ុណ្ណោះ គឺ 16GB+1TB ហើយនិងមានតម្លៃខ្ពស់ដល់ទៅ ¥6,499 ថែមទៀតផង។
នៅពេលនេះ យោងតាមការ បង្ហាញនៅក្នុងព្រឹត្តិការណ៌សម្ពោធ Xiaomi 14 Ultra Titanium Special Edition ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវ ស្មាតហ្វូននេះម្តងទៀត ជាមួយនិងការអាប់ដែតប្រព័ន្ធ satellite communication នៅលើស្មាតហ្វូននេះ។
Article image
Xiaomi 14 Pro Titanium Special Edition Satellite Communication គឺជាឈ្មោះថ្មីផ្លូវការរបស់ម៉ូដែលនេះ នឹងមានតម្លៃ ¥6,999 ដែលខ្ពស់ជាងម៉ូដែលធម្មតា ¥500។ ស្មាតហ្វូននេះ នឹងមានដាក់លក់នៅលើទីផ្សារ ប៉ុន្តែមិនមានចំនួនច្រើននោះទេ គឺមានចំនួបកំណត់មួយ។ ជាមួយនិងវត្តមានស្មាតហ្វូននេះ ត្រូវបានគេជឿជាក់ថា នឹងមានការចាប់អារម្មណ៌កាន់តែច្រើនដោយសារតែ titanium variant របស់ Xiaomi 14 Pro នៅពេលនេះ គឺមានការបំពាក់នូវប្រព័ន្ធផ្កាយរណបដែលជួយអោយអ្នកប្រើប្រាស់អាចធ្វើការភ្ជាប់ទំនាក់ទំនងបានតាមរយៈ satellites នៅពេលដែលមានអាសន្ន។
Article image
សូមជំរាបថា ក្រុមហ៊ុន Xiaomi ក៏មានការដាក់លក់ជាលើកដំបូងរបស់ Xiaomi 14 Ultra Titanium Special Edition នៅថ្ងៃទៅ 12 ខែមីនាខាងមុខនេះផងដែរ។ ស្មាតហ្វូនម៉ូដែលពិសេសនេះ គឺមានតម្លៃ ¥8,799 សម្រាប់ទំហំ 16GB+1TB។
Article image
មិនខុសពី Xiaomi 14 Pro នោះទេ ស្មាតហ្វូន Xiaomi 14 Ultra ក៏នឹងមានលក់នៅលើទីផ្សារសកលផងដែរ ដោយស្មាតហ្វូននេះ នឹងសម្ពោធជាផ្លូវការនៅលើទីផ្សារសកលនៅថ្ងៃទី 25 ខែកុម្ភៈនេះ មុនព្រឹត្តិការ MWC (Mobile World Congress) 2024 មួយថ្ងៃ។
Xiaomi 14 Pro Titanium Special Edition ទទួលបាននូវបំពាក់នូវប្រព័ន្ធផ្កាយរណប Satellite Communication