ស្វែងរកពួកយើង:

Xiaomi 14 Series នឹងប្រកាសចេញនៅលើទីផ្សារឥណ្ឌាឆាប់ៗនេះហើយ បន្ទាប់ពីក្រុមហ៊ុនទម្លាយរូបភាពបង្ហាញពីចាប់ដៃគ្នាជាមួយ Leica

ដោយ

Koun Jab Luffy

02 កុម្ភៈ 2024 10:30 ព្រឹក

អាន 2 នាទី

Article image
កាលពីម្សិលមិញនេះ ក្រុមហ៊ុន Xiaomi ប្រចាំនៅប្រទេសឥណ្ឌា បានទម្លាយចេញនូវរូបភាពថ្មីមួយ ដែលមានការបង្ហាញថា ខ្លួននៅមានការចាប់ដៃមួយនិងក្រុមហ៊ុន Leica ដដែល។ ផ្អែកតាមរូបភាពខាងលើនេះ មានការសន្និដ្ឋានថា ស្មាតហ្វូនជំនាន់ ថ្មី Xiaomi 14 series អាចនឹងមានការប្រកាសជាចេញជាផ្លូវការនៅលើទីផ្សារឥណ្ឌាឆាប់ៗនេះហើយ។ ខណៈដែលពាក្យ ចចាមអារ៉ាមនិយាយថា ការបង្ហាញវត្តមានរបស់ Xiaomi 14 Ultra នឹងមកដល់ឆាប់ៗនេះដែរនោះ មានការប្រកាសថា ស្មាតហ្វូននេះក៏មានការប្រើប្រាស់នូវ Leica branded lenses ផងដែរ។
ជាមួយនិងដំណឹងថ្មីស្តីពីការចាប់ដៃជាមួយនិង Leica នេះ ត្រូវបានគេមើលឃើញថា បានប្រកាសដោយក្រុមហ៊ុននេះ នៅលើ បណ្តាញ X។ សូមជំរាបថា Xiaomi 14 និង Xiaomi 14 Pro គឺជាស្មាតហ្វូនថ្នាក់ប្រណិតដែលមានការតម្លើងនូវឡែនកាមេរ៉ា ដែលមានការគាំទ្រដោយក្រុមហ៊ុន Leica ហើយក្រៅពីស្មាតហ្វូនពីរម៉ូដែលនេះ ក្រុមហ៊ុននេះ ក៏បានធ្វើការនៅលើម៉ូដែលថ្មី មួយទៀតដែលមានឈ្មោះថា Xiaomi 14 Ultra ផងដែរ។ សម្រាប់ម៉ូដែល Ultra គឺមានការឌីស្សាញប្លែកពីម៉ូដែលមុនៗ និង មានការបំពាក់នូវលក្ខណៈសម្បត្តិប្រើប្រាស់មានសមត្ថភាពខ្ពស់ជាងជំនាន់មុន ជាពិសេសទៅលើបទពិសោធន៍នៃការប្រើ ប្រាស់កាមេរ៉ា។
Article image
Xiaomi 14 និង 14 Pro ត្រូវបានក្រុមហ៊ុននេះប្រកាសចេញនៅលើទីផ្សារប្រទេសចិន ហើយនិងមានការដាក់លក់ជាផ្លូវការ ហើយ។ ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់មានការបង្ហាញចេញនៅលើទីផ្សារសកល ក៏ដូចជាទីផ្សារឥណ្ឌានៅឡើយទេ។ បើតាមរបាយការណ៌ថ្មីៗនេះ បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ គ្រោងនឹងមានការប្រកាស ចេញស្មាតហ្វូន Xiaomi 14 Ultra រួមជាមួយនិងម៉ូដែល Pro នៅកំឡុងព្រឹត្តិការណ៍សមាជទូរស័ព្ទ MWC 2024 នៅទីក្រុងប៉ាសេឡូណាឆាប់ៗនេះហើយ។
Article image
គួរបញ្ជាក់់ថា Xiaomi 14 Ultra ត្រូវបានគេបញ្ជាក់ថ បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័នជាច្រើនរួចមកហើយ ដែលក្នុងនោះ មានដូចជា GeekBench, BIS, EEC និង IMEI databases ជាដើម ហើយក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ ក៏នឹងមានការប្រកាសចេញនៅលើទីផ្សារឥណ្ឌាផងដែរ។ ស្មាតហ្វូនថ្មីនេះ ត្រូវគេរំពឹងថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3 SoC រួមជាមួយនិងបច្ចេកវិទ្យាកាមេរ៉ានៅក្រោមអេក្រង់ថែមទៀតផង។ បន្ថែមពីនេះក៏មានការរំពឹងថា នៅលើស្មាតហ្វូននេះ ក៏នឹងមានការប្រើប្រាស់មុខងារផ្កាយរណប Satellite connectivity ផងដែរ។
Xiaomi 14 Series នឹងប្រកាសចេញនៅលើទីផ្សារឥណ្ឌាឆាប់ៗនេះហើយ បន្ទាប់ពីក្រុមហ៊ុនទម្លាយរូបភាពបង្ហាញពីចាប់ដៃគ្នាជាមួយ Leica