ស្វែងរកពួកយើង:

Xiaomi 14 Ultra ត្រូវគេទម្លាយថា នឹងបង្ហាញចេញនៅថ្ងៃទី 22 ខែកុម្ភៈ

ដោយ

Koun Jab Luffy

12 កុម្ភៈ 2024 02:19 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ Xiaomi បានចេញមកបញ្ជាក់ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 series នៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះហើយនៅក្នុងព្រឹត្តិការណ៌សមាជទូរស័ព្ទ MWC 2024 event។ ផ្អែកតាមរបាយការណ៌ខាងលើនេះ ក្រុមហ៊ុន Xiaomi អាចនឹងមានការបង្ហាញចេញនូវ Xiaomi 14 និង Xiaomi 14 Ultra សម្រាប់ទីផ្សារសកល បន្ទាប់ពីសម្ពោធនៅលើទីផ្សារប្រទេសចិនកាលពីខែតុលា 2023 កន្លងទៅ។
ស្របពេលជាមួយនិងដំណឹងថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra ក៏នឹងមានការប្រកាសចេញនៅលើទីផ្សារសកលើផងដែរ។ ខណៈដែលការបង្ហាញចេញនៅលើចិនធ្វើឡើងឆាប់ៗនេះ នៅពេលនេះ មានអ្នកលេងប្លុកមួយរូបបានទម្លាយថា ស្មាតហ្វូន Xiaomi 14 Ultra នឹងសម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសចិននាថ្ងៃទី 22 ខែកុម្ភៈខាងមុខនេះហើយ។
ដូចអ្វីដែលយើងបានឃើញនៅលើរូបភាព screenshot ដែលផុសនៅលើ Weibo ដោយលោក Lu Weibing ដែលជាដៃគូរ និងជាអគ្គនាយករបស់ Xiaomi Group អញ្ចឹង គឺមានការបង្ហាញថា លោក កំពុងតែត្រៀមខ្លួននៅក្នុងបង្ហាញវត្តមានសម្រាប់ព្រឹត្តិការណ៌មកដល់របស់ Xiaomi 14 Ultra នេះហើយ។ ការទម្លាយរបស់លោកនេះ ត្រូវបានគេសន្និដ្ឋានថា គឺនឹងមានព្រឹត្តិការណ៌ 14 Ultra សម្រាប់ប្រទេសចិន។
Article image
នៅក្នុងនោះនៅលើ Weibo នេះក៏មានការបង្ហាញថា Xiaomi 14 Ultra អាចនឹងប្រកាសចេញនៅប្រទេសចិនថ្ងៃទី 22 ខែកុម្ភៈនេះ។ ជាមួយគ្នានេះក៏មានការបង្ហាញថា នៅក្នុងព្រឹត្តិការណ៌នេះ ក៏នឹងមានការបង្ហាញខ្លួនរបស់ថេប្លេត Xiaomi Pad 6S Pro ដែលដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 2 និងមានការឌីស្សាញរូបរាងដោយផ្តោតលើរូបរាងនៃរថយន្តអគ្គិសនី Xiaomi SU7 car ដែលនឹងមានលក់នៅលើទីផ្សារចិនផងដែរ។ ផ្អែកលើរបាយការណ៌ខាងលើនេះ ក្រុមហ៊ុននេះ អាចនឹងបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី 14 Ultra, Pad 6S Pro និង SU7 នៅលើទីផ្សារចិន ក្នុងពេលតែមទត។
Xiaomi 14 Ultra ត្រូវគេទម្លាយថា នឹងបង្ហាញចេញនៅថ្ងៃទី 22 ខែកុម្ភៈ