ស្វែងរកពួកយើង:

Xiaomi 14 Ultra ត្រូវបានអ្នកទម្លាយបង្ហើបថា នឹងមានការប្រើប្រាស់នូវកម្លាំងសាក 80W wireless fast charging

ដោយ

Koun Jab Luffy

30 មករា 2024 05:38 ល្ងាច

អាន 2 នាទី

Article image
Xiaomi 14 Ultra គឺជាស្មាតហ្វូនជំនាន់ថ្មីមួយ ដែលត្រូវបានគេមើលឃើញថា បានការបែកធ្លាយព័ត៌មានអស់ជាច្រើនខែរួចមកហើយ។ គិតមកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់ពីការបង្ហាញវត្តមានស្មាតហ្វូនថ្មីនេះនៅឡើយទេ ប៉ុន្តែបើមើលទៅលើការបែកធ្លាយកន្លងមកបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងសម្ពោធជាផ្លូវការឆាប់ៗនេះហើយ។ នៅថ្ងៃនេះយោងតាមទម្លាយថ្មីមួយបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra អាចនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាកជំនាន់ថ្មី wirelessly charging នៅលើស្មាតហ្វូនដែលមានល្បឿនលឿនជាងមុន។
ព័ត៌មានថ្មីនេះត្រូវបានគេមើលឃើញថា មានការចែកចាយដោយអ្នកទម្លាយ Digital Chat Station ដែលជាប្រភពមួយអាចជើជាក់បាន ដោយអ្នកទម្លាយរូបនេះ បានបង្ហោះនៅលើបណ្តាញ Weibo។ នៅក្នុងសំណេររបស់អ្នកទាម្លាយរូបនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីនេះ អាចនឹងមានការដាក់អោយប្រើប្រាស់នូវកម្លាំងសាកឥតខ្សែរ 80W wireless charging រួមជាមួយនិងឆ្នាំងសាកកម្លាំង 100W wireless charger ទៀតផង។ ប៉ុន្តែនៅលើបណ្តាញសង្គមនេះ គឺនៅមិនទាន់មានការបញ្ចេញនូវព័ត៌មានស៊ីជម្រៅទៅលើ Xiaomi 14 Ultra នៅឡើយទេ។
សូមជំរាបថា កន្លងមក ស្មាតហ្វូន Xiaomi 14 Ultra ត្រូវបានគេទម្លាយថា នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាឥតខ្សែរកម្លាំង 50W wireless charging ប៉ុណ្ណោះ។  ដូច្នេះប្រសិនបើព័ត៌មាននេះ គឺជាការពិតមែននោះ Xiaomi 14 Ultra នឹងក្លាយជាស្មាតហ្វូនម៉ូដែលប្រណិតថ្មីមួយ ដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យាឥតខ្សែរមានល្បឿនបំផុត។ គួរបញ្ជាក់ថា ថ្មីៗនេះក៏មានការទម្លាយផងដែរថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានការប្រកាសចេញជាផ្លួវការនៅចុងខែកុម្ភៈខាងមុខនេះហើយ ខណៈដែលម៉ូឌុលកាមេរ៉ា និងលក្ខណៈសម្បត្តកាមេរ៉ានៅលើស្មាតហ្វូននេះ ក៏មានការទម្លាយចេញផងដែរ។
Article image
មួយវិញទៀត Xiaomi 14 Ultra ក៏ត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាផ្កាយរណប satellite connectivity ថែមទៀតផង។ ជាមួយគ្នានេះ នៅលើបញ្ជី A 3C certification កាលពីដើមខែនេះ ក៏មានការបង្ហាញថា ស្មាតហ្វូននេះ ក៏មានការភ្ជាប់ជាមួយនូវ wireless Camera Kit ផងដែរ។ ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ានៅក្រោអេក្រង់់សម្រាប់ភ្ជាប់នូវមុខងារវីដេអូខល និងការថតសែលហ្វីបានទៀតផង។
Xiaomi 14 Ultra ត្រូវបានអ្នកទម្លាយបង្ហើបថា នឹងមានការប្រើប្រាស់នូវកម្លាំងសាក 80W wireless fast charging