
នៅទីបំផុត ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីលំដាប់ថ្នាក់ប្រណិតរបស់ខ្លួនម៉ូដែល Xiaomi 14 Ultra នៅលើទីផ្សារប្រទេសចិន ជាមួយនិងថេប្លេត Pad 6S Pro។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា ស្មាតហ្វូន Xiaomi 14 Ultra មានអេក្រង់ទំហំ 6.73-អ៊ីងកម្រិត 2K គាំទ្រដោយបន្ទះអេក្រង់ OLED C8 LTPO display ជាមួយនិងទំហំ 3200x1440 pixels ព្រមទាំងមានកម្រិតពន្លឺ peak brightness 3000nits ហើយនិងមាន pixel density 522 PPI។
បន្ថែមពីនេះ បន្ទះអេក្រង់នេះ ក៏មានការបំពាក់នូវ wide color gamut (P3) និងមានការទ្រទ្រង់ជាមួយនិង HDR formats ដូចជា Dolby Vision និង HDR Vivid។ អេក្រង់នេះ អាចបង្ហាញចេញបានជាមួយល្បឿន adaptive refresh rates បានចាប់ 1Hz ដល់ 120Hz និងមានការបំពាក់នូវបច្ចេកវិទ្យា 12-bit color depth technology ថែមទៀតផង។ មួយវិញទៀតនៅលើ ស្មាតហ្វូន ក៏មានការតម្លើងនូវមុខងារ instant touch sampling និង professional color calibration ដើម្បីទទួលបាននូវ គុណភាពនៃការផលិតរូបភាពផងដែរ។ អេក្រង់ស្មាតហ្វូនថ្មីនេះ ក៏ទទួលបាននូវការបញ្ជាក់ពីស្ថាប័ន TÜV Rheinland ទៅលើបច្ចេកវិទ្យាការពារភ្នែក និងមានមុខងារ triple certification for reliability ទៀតផង។
Xiaomi 14 Ultra គឺមានការឌីស្សាញជាមួយនិងស៊ុមលោហៈ ដែលមានកម្រ៉ាស់ 9.2mm និងមានទំហំ 224.4g សម្រាប់ ម៉ូដែលឌីស្សាញចេញពីស្បែក។ នៅលើស្មាតហ្វូននេះ ក៏មានការបង្ហាញនូវការឌីស្សាញបែប “Xiaomi Dragon Armor Architecture,” ដែលមានរួមបញ្ចូលគ្នារវាង high-strength aluminum alloy frame និងកញ្ចក់ Dragon Crystal Glass ដែលជួយអោយស្មាតហ្វូនថ្មីនេះ មានភាពធន់នៅក្នុងការធ្លាក់ ហើយនិងធន់ជាងមុន iPhone ថែមទៀតផង។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវការឌីស្សាញជាមួយនិងគែមអេក្រង់ equal deep micro-curve screen design ដែលមានភាពកោងជាងមុនបន្តិច។
Xiaomi 14 Ultra មានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ហើយនិងមានការតម្លើងនូវប្រព័ន្ធត្រជាក់ទំហំ liquid cooling chamber 4000mm² សម្រាប់ជួយទប់ការឡើងកំដៅបាននៅលើស្មាតហ្វូនថែមទៀទផង។ ស្មាតហ្វូននេះមានទំហំ 12GB+256GB, 16GB+512GB និង 16GB+1TB (LPDDR5X and UFS 4.0)។ ស្មាតហ្វូនថ្មីនេះ រត់នៅលើប្រព័ន្ធប្រតិបត្តិ ការ Android 14 ផ្អែកលើស្បែកមុខកម្មវិធី HyperOS។

និយាយពីការថតរូបនៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra វិញ គឺមានការបំពាក់់នូវប្រព័ន្ធកាមេរ៉ាក្រោយចំនួន 4 គ្រាប់ ដែលមានការគាំទ្រដោយ Leica Summilux lens និងប្រើប្រាស់នូវសិនស័រ Sony LYT-900 1-អ៊ីង ទំហំ 50MP នៅលើកាមេរ៉ាគោល ហើយនិងមានការទ្រទ្រង់នូវមុខងារទប់លំនឹង OIS ហើយនិងមានកម្រិត f/1.63-f/4.0 infinitely variable aperture រួមនិងមុខងារ ADL ultra-low reflection coating ថែមទៀតផង។ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវកាមេរ៉ាទំហំ 50MP ultra-wide-angle camera មាន f/1.8 aperture និង ADL ultra-low reflection coating ដូចគ្នា។ ប្រៀបធៀបជាមួយនិង IMX989 សិនស័រ LYT-900 គឺមានការពង្រឹងទៅលើការសន្សំសំចៃថាមពលថ្មមានទំហំ 43% និងមាន native dynamic range កម្រិត 14EV និងដំណើរការលឿនជាង 9.5 ដង ប្រៀបធៀបជាមួយ IMX989។ ជាពិសេសរូបភាពដែលផលិតចេញសិនស័រនេះ គឺមានបង្ហាញនូវគុណភាពបានគុណភាពខ្ពស់ជាងមុន ទាំងទៅលើ highlights និង shadows។ ស្មាតហ្វូន Xiaomi 14 Ultra គឺមានសមត្ថភាពអាចបញ្ចេញពន្លឺ light intake កម្រិត 205% ដែលមើលទៅល្អជាង iPhone 15 Pro Max។
បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានកាមេរ៉ាទំហំ 50MP portrait telephoto ដែលគាំទ្រដោយមុខងារ OIS កម្រិត f/1.8 aperture និងហ៊្សូម 3.2X magnification។ សម្រាប់មួយគ្រាប់ទៀតក៏មានទំហំ 50MP periscope telephoto គាំទ្រមុខងារ OIS, ដែលទ្រទ្រង់នូវ f/2.5 aperture, ហ៊្សូម 5X magnification ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានកាមេរ៉ាមុខទំហំ 32MP front-facing camera។
ក្រុមហ៊ុន Xiaomi ក៏បាននំាមកនូវមុខងារ AISP ដែលជាមុខងារ AI large model ថ្មីដំបូងបំផុត នៅលើមុខងារនៃការថតរូប តាមរយៈការប្រើប្រាស់នូវមុខងារ ULTRA SNAP សម្រាប់ quick captures, ULTRA RAW សម្រាប់ high-quality raw images និង ULTRA ZOOM សម្រាប់ advanced zoom capabilities ជាដើម។ នៅលើកាមេរ៉ានេះ ក៏មានការប្រើប្រាស់នូវ មុខងារ 30X AI super zoom, 4K video recording ល្បឿន 120fps នៅលើកាមេរ៉ាគោល និង full-focus 8K video នៅលើឡែន focal lengths ទាំងអស់ផងដែរ។
នៅលើស្មាតហ្វូននេះ ក៏មានការតម្លើងនូវប្រព័ន្ធ Xiaomi’s dual satellite communication ដែលផ្តល់នូវការប្រើប្រាស់នូវ superior connectivity ជាមួយកម្រិត high-performance antennas សម្រាប់ការភ្ជាប់នូវ satellite connection ថែមទៀតផង។ ប្រព័ន្ធនេះ ក៏មានការទ្រទ្រង់នូវ real-time voice និង two-way texting ផងដែរ។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវបន្ទះឈីប Surge T1 ផងដែរ។ ស្មាតហ្វូននេះ មានប្រើប្រាស់នូវប្រព័ន្ធស្កែនម្រានដៃនៅលើអេក្រង់ ហើយនិងមានការតម្លើងនូវ infrared sensor សម្រាប់ប្រព័ន្ធសុវត្ថិភាព និងមានភាពរលូនថែមទៀត។ សម្រាប់ការតភ្ជាប់វិញ គឺមានការប្រើប្រាស់នូវ USB Type-C audio, Hi-Res audio និងមាន stereo speakers ហើយ Dolby Atmos ដើម្បីផ្តល់នូវពិសោធន៍ថ្មីសម្រាប់ប្រព័ន្ធសម្លេងថែមទៀតផង។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវ 4-microphone array ដែលផ្តល់នូវសម្លេងច្បាស់ថែមទៀត។
នៅលើស្មាតហ្វូន Xiaomi 14 Ultra ក៏មានការបំពាក់នូវអាវក្រោះការពារទឹក និងធូលីកម្រិត IP68 rating និងមានថ្មទំហំ 5300mAh គាំទ្រនូវកម្លាំងសាក 90W turbo wired fast charging និង 50W turbo wireless fast charging ហើយបើភ្ជាប់ជាមួយនិង camera grip ស្មាតហ្វូននេះមានថ្មទំហំ 6800mAh។

Xiaomi 14 Ultra បង្ហាញវត្តមានជាមួយនិងពណ៌ខ្មៅ និងពណ៌ស ហើយនិងពណ៌ Blue ceramic ដែលក្រុមហ៊ុននេះហៅថា Dragon Crystal Blue។ សម្រាប់ការ Pre-sales នេះ ទៅលើម៉ូដែលស្តង់ដារ នឹងមានដាក់លក់នៅថ្ងៃទី 27th និង Titanium Metal Special Edition នឹងដាក់លក់នៅថ្ងៃទី 12th មីនាខាងមុខ។ ស្មាតហ្វូននេះមានតម្លៃ 6499 យ៉ន់ ($904) សម្រាប់ទំហំ 12GB+256GB និងតម្លៃ 6999 យ៉ន់ ($973) មានតម្លៃ 16GB+512GB ហើយនិងតម្លៃ 7799 យ៉ន់ ($1084) សម្រាប់ទំហំ 16GB+1TB រួមនិងងតម្លៃ 8799 យ៉ន់ ($1223) ទៅលើទំហំ 16GB+1TB titanium សម្រាប់ metal special edition។
