
ក្រុមហ៊ុន Xiaomi ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra នោលើទីផ្សារប្រទេសចិននៅចុងខែនេះហើយ។ នៅមុនការសម្ពោធជាផ្លូវការចូករមកដល់នោះ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ បានប្រកាសអោយមានការ Pre-Bookings នៅលើទីផ្សារប្រទេសនេះហើយ ដោយថែមទាំងមានការផ្តល់នូវកាដូពិសេសចំនួន 6 មុខ ហើយនិងមានឱកាសឈ្នះរង្វាន់ស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតផង។
មកដល់ពេលនេះ នៅមិនទាន់មានការបង្ហាញនូវព័ត៌មានស៊ីជម្រៅទាក់ទងទៅនឹងស្មាតហ្វូនថ្មីនេះនៅឡើយទេ។ ប៉ុន្តែបើមើលតាមការទម្លាយកន្លងមក គឺបានបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូននេះខ្លះហើយ។ ប្រភពខាងលើនេះ បានបន្តថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra គឺមានអេក្រង់ទំហំ 6.73-អ៊ីង AMOLED screen រត់ជាមួយល្បឿន 120Hz refresh rate ហើយថែមទាំងមានការគាំទ្រនូវមុខងារ HDR10+ support ដែលផ្តល់នូវបទពិសោធន៌ថ្មីសម្រាប់អ្នកកាន់តែច្រើនជាងមុន។
ស្មាតហ្វូន Xiaomi 14 Ultra នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 រ៉េមទំហំ 16GB និងអង្គចងចាំទំហំ 1TB ដែលផ្តល់នូវអនុភាពខ្លាំងសម្រាប់អ្នកដែលមានចំណូលចិត្តលេងហ្គេម។ ដូចគ្នាជាមួយនិងម៉ូដែល Ultra ជំនាន់មុនៗរបស់ក្រុមហ៊ុន Xiaomi lineup អញ្ចឹងដែរ ដោយស្មាតហ្វូន Xiaomi 14 Ultra នឹងមានការពង្រឹងខ្លាំងទៅលើប្រព័ន្ធកាមេរ៉ាខ្លាំងជាងមុន។ របាយការណ៌ខាងលើនេះ បានបង្ហាញថា ស្មាតហ្វូននេះ គឺនឹងមានកាមេរ៉ា 4 គ្រាប់ ដែលមានទំហំ 50-Megapixel ដូចគ្នា។

នៅក្នុងនោះ មានដូចជាឡែន wide-angle, ultra-wide និងមានសមត្ថភាពអាចហ៊្សូមបាន 3.2x និង 5x zoom functionalities។ សម្រាប់កាមេរ៉ាគោលមានទំហំ 50MP គាំទ្រនូវកម្រិតសិនស័រទំហំ 1-អ៊ីង ដែលផ្តល់នពន្លឺគ្រប់គ្រាន់សម្រាប់ការចាប់រូបភាព តាមរយៈនៃការប្រើប្រាស់នូវ aperture F/1.6 រួមនិង sizable sensor pixels។ ស្មាតហ្វូននេះមានថ្មទំហំ 5300mAh និងមានការគាំទ្រនូវកម្លាំងសាកល្បឿនលឿនថែមទៀតផង។ នៅលើស្មាតហ្វូននេះ មានការតភ្ជាប់ដោយ WiFi 6, Bluetooth 5.2, NFC និងមានអាវក្រោះការពារទឹក និងធូលី IP68 ផងដែរ។
