ស្វែងរកពួកយើង:

Xiaomi 14 Ultra ដាក់លក់ជាលើកដំបូងនៅលើទីផ្សារប្រទេសចិនហើយជាមួយតម្លៃចាប់ពី 900 ដុល្លារ

ដោយ

Koun Jab Luffy

28 កុម្ភៈ 2024 02:09 រសៀល

អាន 2 នាទី

Article image
Xiaomi 14 Ultra ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ត្រូវបានក្រមហ៊ុននេះប្រកាសចេញនៅក្នុងប្រទេសចិន។ នៅថ្ងៃនេះ ស្មាតហ្វូនម៉ូដែលថ្នាក់ប្រណិតមួយនេះ បានដាក់លក់នៅលើទីផ្សារប្រទេសចិនហើយ។ សូនជំរាបថា ឆ្នាំនេះ ស្មាតហ្វូន Xiaomi 14 Ultra ដែលម៉ូដែលប្រណិតជាងគេនេះ ក៏មានការប្រកាសដាក់លក់នៅលើទីផ្សារសកល និងអឺរ៉ុបផងដែរ។ ជាមួយនិងការលក់ដំបូងនៅលើទីផ្សារចិនឆ្នាំនេះ ក៏មានការប្រែប្រួលផងដែរ ដោយក្រុមហ៊ុននេះបានបង្ហាញចេញច្រើនម៉ូដែលខុសពីជំនាន់មុន។
នៅឆ្នាំនេះ ស្មាតហ្វូនថ្មីនេះ មានដូចជា ម៉ូដែល Black និង White ក៏ដូចជាពណ៌ Dragon Crystal Blue ដែលឌីស្សាញចេញពីសេរ៉ាមិក។ ម៉ូដែលប្រណិតនេះ គឺមានការដាក់លក់នៅក្នុងតម្លៃចាប់ពី 6,499 យ៉ន់ ដែលស្មើរនិង 903 ដុល្លារ ទៅលើទំហំ 12GB+256GB។ ចំពោះទំហំ 16GB+512GB និង 16GB+1TB មានតម្លៃ 6,999 យ៉ន់ និង 7,799 យ៉ន់ ដែលប្រហែលជា 973 ដុល្លារ និង 1,084 ដុល្លារ។ សម្រាប់ម៉ូដែល Titanium Metal Special Edition ទំហំ 16GB+1TB មានតម្លៃ 8,799 យ៉ន់ ដែលស្មើរនិង 1,223 ដុល្លារ។ ស្មាតហ្វូនថ្មីនេះ មានដាក់លក់នៅលើងហាង Xiaomi online store, Xiaomi Home, Xiaomi Youpin រួមជាមួយនិងហាងមួយចំនួនទៀត។ ស្មាតហ្វូន Titanium Metal Special Edition នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 12 ខែមីនាខាងមុខនេះ។
Article image
សូមជំរាបថា Xiaomi 14 Ultra គឺជាស្មាតហ្វូនម៉ូដែលប្រណិតមួយដែលមានអេក្រង់ទំហំ 6.73 អ៊ីង LTPO OLED display បង្ហាញចេញបានកម្រិត 2K resolution ពន្លឺអេក្រង់ 3000 nits of peak brightness និងមានកាមេរ៉ាមុខទំហំ 32-megapixel selfie shooter ហើយនិងអាចរត់បានល្បឿន 120Hz variable refresh rate ថែមទៀតផង។ ស្មាតហ្វូននេះមានកាមេរ៉ាក្រោយ 4 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 50-megapixel និងគ្រាប់ទីពីរមានទំហំ 50-megapixel ultra wide ហើយនិងគ្រាប់ទីបីមានទំហំ 50-megapixel portrait ខណៈដែលគ្រាប់ទីបី 4 ក៏មានទំហំ 50-megapixel periscopic telephoto shooter ផងដែរ។
Article image
ស្មាតហ្វូននេះដំណើរនៅលើបន្ទះឈីប Snapdragon 8 Gen 3 SoC និងមានថ្មទំហំ 5,300mAh គាំទ្រដោយកម្លាំងសាក 90W wired fast charging និង 50W wireless fast charging។ ស្មាតហ្វូននេះមានបំពាក់នូវមុខងារថ្មីៗមួយចំនួនរួមមានដូចជា two way satellite communication tech បន្ទះឈីប  Surge T1 ហើយនិងបច្ចេកវិទ្យាការពារទឹក និងធូលី កម្រិត IP68 ទៀតផង
Xiaomi 14 Ultra ដាក់លក់ជាលើកដំបូងនៅលើទីផ្សារប្រទេសចិនហើយជាមួយតម្លៃចាប់ពី 900 ដុល្លារ