ស្វែងរកពួកយើង:

Xiaomi 14 Ultra ទំនងជានឹងបំពាក់កញ្ចប់លែនដែលដូចគ្នាទៅ Xiaomi 13 Ultra អញ្ចឹង

ដោយ

Koun Jab Luffy

26 មករា 2024 09:17 ព្រឹក

អាន 2 នាទី

Article image
កំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra នឹងមកដល់ផ្លូវការណ៍ក្នុងពេលឆាប់់ៗ ដោយឡែកនៅថ្ងៃមានការទម្លាយកញ្ចប់នៃកញ្ចប់លែនកាមេរ៉ាក្រោយ ដែលបានបង្ហាញថា មានការរចនាជាមួយលែនថ្មី ក៏ប៉ុន្តែ ការរចនាកញ្ចប់់លែន គឺរក្សាដូចគ្នារចនាបថដូចគ្នាទៅនឹងកញ្ចប់លែនកាមេរ៉ាក្រោយរបស់ជំនាន់ Xiaomi 13 Ultra ដែរ។
បើយោងទៅលើប្រភពដែលបានទម្លាយរូបភាពកញ្ចក់កញ្ចប់លែនកាមេរ៉ារបស់ Xiaomi 14 Ultra បានបញ្ជាក់ថា ស្មាតហ្វូនកំពូលជំនាន់ថ្មីនេះ នឹងប្រើសែនស័រកាមេរ៉ាគោលដែលមានកម្រិតស្រូបពន្លឺធំខ្នាត f/1.6 aperture ខណៈលែន Periscope telephoto នឹងមានកម្រិត aperture f/2.5 ហើយប្រព័ន្ធកញ្ចប់លែនកាមេរ៉ា គឺផ្គត់ផ្គង់ដោយក្រុមហ៊ុន Leica ដដែល។បើតាមរូបភាពដែលបានបែកធ្លាយជាច្រើន មួយរយះពេលកន្លងមកនេះបានបង្ហាញថា Xiaomi 14 Ultra នឹងមានការឌីស្សាញកាន់តែមានភាព ប្រណិត និងទាក់ទាញខ្លាំងជាងជំនាន់មុន។
Article image
កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបំពាក់នូវបច្ចេកវិទ្យាសែនស័រកាមេរ៉ាថ្មីរបស់ Sony ស៊េរី LYT-900 ទំហំ 50MP ព្រមទាំងគាំទ្រមុខងារ variable aperture ដែលអាចពង្រីកកម្រិត aperture ពីទំហំ f/1.6 ទៅ f/4.0 ថែមទៀតផង។ ទោះជាយ៉ាងណា មិនទាន់មានប្រភពផ្លូវការណ៍ណាមួយបញ្ជាក់ថា Xiaomi 14 Ultra នឹងមានម៉ូដែលសម្រាប់ទីផ្សារសកល ឬក៏មានតែម៉ូដែលសម្រាប់ទីផ្សារផ្តាច់មុខនៅក្នុងប្រទេសចិន ដូចជំនាន់ Xiaomi 11 Ultra និង Xiaomi 12S Ultra ដែរឬយ៉ាងណា៕
Xiaomi 14 Ultra ទំនងជានឹងបំពាក់កញ្ចប់លែនដែលដូចគ្នាទៅ Xiaomi 13 Ultra អញ្ចឹង