ស្វែងរកពួកយើង:

Xiaomi 14 Ultra ទំនងជានឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសឥណ្ឌាឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

24 កុម្ភៈ 2024 09:02 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ម៉ូដែល Xiaomi 14 Ultra នៅលើទីផ្សារ ប្រទេសចិន។ ស្មាតហ្វូននេះត្រូវបានគេរំពឹងថា នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារឥណ្ឌាផងដែរ។ ស្មាតហ្វូនម៉ូដែល  Xiaomi 14 Ultra នេះ ត្រូវបានគេចាត់ទុកថា គឺជាម៉ូដែលល្បីមួយ ដូច Superstar អញ្ចឹង ពីព្រោះថា នៅលើស្មាតហ្វូនថ្មីនេះ គឺមានការតម្លើងមកជាមួយនូវមុខហារប្រើប្រាស់ថ្មីៗ ហើយថែមទាំងមានការចាប់អារម្មណ៌បំផុតសម្រាប់អ្នកប្រើប្រាស់។
បើតាមការបង្ហាញនៅលើព័ត៌មានខាងលើនេះ បញ្ជាក់ថា Xiaomi 14 Ultra គឺមិនត្រឹមតែជាស្មាតហ្វូនធម្មតាដូចម៉ូដែលមួយ ចំនួននោះទេ។ ស្មាតហ្វូនថ្មីនេះ គឺជាម៉ូដែលថ្មីមួយ ដែលមានការឌីស្សាញយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមហ៊ុន Xiaomi ហើយថែមទាំងមានការបំពាក់នូវ Hardware ដែលមានគុណភាពខ្ពស់បំផុត។ ក្រុមហ៊ុន Xiaomi ក៏បានធ្វើការងារជាមួយនិង ក្រុមហ៊ុន Leica នាំមកនូវបច្ចេកវិទ្យាកាមេរ៉ាដែលមានសមត្ថភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់របស់ខ្លួនថែមទៀតផង។ ប្រភព ខាងលើនេះបន្តថា មានអ្នកប្រើប្រាស់ជាច្រើនបាននិយាយថា ស្មាតហ្វូននេះ អាចនឹងក្លាយជាស្មាតហ្វូនដែល មានកាមេរ៉ាល្អ បំផុតនៅលើពិភពលោក នៅឆ្នាំ 2025។
Article image
យោងតាមព័ត៌មានថ្ងៃនេះ បានបង្ហាញអោយឃើញថា អ្នកលេងបណ្តាញសង្គមមួយរូប បានសួរសំណួរមួយថា តើស្មាតហ្វូន ម៉ូដែលថ្មី Xiaomi 14 Ultra នឹងមានវត្តមាននៅលើទីផ្សារឥណ្ឌានៅពេលណា? GSMChina team បានចូលមកបញ្ចេញមតិ ដោយបានបញ្ចេញនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូននេះ ដោយថែមទាំងបង្ហាញនូវ software សម្រាប់ទីផ្សារឥណ្ឌាថែម ទៀតផង។ Xiaomi 14 Ultra នឹងបង្ហាញវត្តមាននៅលើទីផ្សារឥណ្ឌាឆាប់ៗនេះហើយ។ ក្រុមហ៊ុន Xiaomi ក៏បានបញ្ចេញនូវ codes របស់ស្មាតហ្វូនទាំងនេះផងដែរ ដោយបញ្ជាក់ថា ស្មាតហ្វូនសម្រាប់ទីផ្សារសកល មានលេខ ‘ro.boot.hwc=GL,’ និងឥណ្ឌា មាន ‘ro.boot.hwc=IN.’ ខណៈដែលចិនមានលេខ ro.boot.hwc=CN។
Article image
នៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី ដែ Snapdragon 8 Gen 3 និងមានថាមពលថ្មល្អជាងមុនថែមទៀតផង។ ការសម្រេចចិត្តរបស់ក្រុមហ៊ុន Xiaomi នៅក្នុងការប្រកាសស្មាតហ្វូន Xiaomi 14 Ultra នៅលើទីផ្សារប្រទេសឥណ្ឌា នឹងធ្វើអោយទីផ្សារស្មាតហ្វូនមានកែប្រែប្រួលជាក់ជាមិនខាន។
Article image
Xiaomi 14 Ultra ទំនងជានឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសឥណ្ឌាឆាប់ៗនេះហើយ