
កំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra នឹងបង្ហាញវត្តមានជាសកលនៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះ នៅក្នុងព្រឹត្តិការណ៍ MWC 2024 ដែលប្រារព្ធធ្វើឡើងនៅទីក្រុងប៉ាសេឡូណា ប្រទេសអេស្ប៉ាញ ជាមួយនឹងបងប្អូនសមាជិកផ្សេងទៀតដូចជា Xiaomi 14 ជាដើម។ បើតាមប្រភពព័ត៌មានបែកធ្លាយចេញពីប្រទេសចិនតាមរយះគណនី Weibo មួយបានបង្ហាញពីទំហំរ៉េម និងទំហំម៉េមូរីរបស់កំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra នៅមុនថ្ងៃនៃការបង្ហាញវត្តមានមកដល់។
បើតាមពីគណនី Weibo បានបង្ហាញថា Xiaomi 14 Ultra ម៉ូដែលស្តង់ដារ នឹងមានបំពាក់នូវរ៉េមទំហំ 12GB និងម៉េមូរីអទំហំ 256។ ប៉ុន្តែ Xiaomi ក៏នឹងផ្តល់ជូនជម្រើសម៉ូដែលបំពាក់រ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB ក៏ដូចជាម៉ូដែលមានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB ផងដែរ។ ហើយអ្វីដែលពិសេស និងគួរឲ្យចាប់អារម្មណ៍នៅពេលនេះ ក៏មានការទម្លាយថា Xiaomi ក៏នឹងផ្តល់ជូននៅជម្រើសម៉ូដែលពិសេសមួយផ្សេងទៀតដែលមានឈ្មោះថា Xiaomi 14 Ultra Titanium Special Edition។
ដោយម៉ូដែលពិសេសនេះ ត្រូវបានគេដឹងថា នឹងមានតួរផលិតឡើងពីលោហៈ Titanium រួមបនឹងបំពាក់នូវរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB។ ក្នុងន័យនេះ បញ្ជាក់ថា សម្រាប់ម៉ូដែល Xiaomi 14 Ultra ធម្មតា គឺនឹងមិនមានប្រើស៊ុមប្រភេទ Titanium នោះទេ។ ជាមួយគ្នានេះប្រភពក៏បានបញ្ជាក់ទៀតថា សម្រាប់ម៉ូដែល Titanium Special Edition គឺនឹងមានតម្លៃថ្លៃជាងប្រហែល $69 បើធៀបនឹងតម្លៃរបស់ម៉ូដែល 14 Ultra ធម្មតាដែលមានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB ដូចគ្នា។
បើតាមប្រភពព័ត៌មានចចាមអារ៉ាមបាននិយាយថា Xiaomi 14 Ultra នឹងបំពាក់បច្ចេកវិទ្យាអេក្រង់ LTPO-AMOLED Display កម្រិត Quad-HD+ ទំហំ 6.73 អ៊ីង, ប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 3 SoC ជាមួយប្រព័ន្ធកាមេរ៉ាក្រោយទំហំ 50MP ចំនួន 4 គ្រាប់ ដោយសែនស័រមេគាំទ្រមុខងារ Variable aperture, 3.2x telephoto, 5x Telephoto និងកាមេរ៉ាសែលហ្វីទំហំ 32MP។ ហើយកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានប្រព័ន្ធការពារទឹក និងធូលីកម្រិត IP68, មានថ្មទំហំ 5,300mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 90W Wired Fast Charging ហើយនិងដំណើរការដោយប្រតិបត្តិការ Android 14 ស្រោបដោយ HyperOS ចេញពីប្រអប់តែម្តង៕
