ស្វែងរកពួកយើង:

Xiaomi 14 Ultra សម្រាប់ទីផ្សារសកល និង Civi 4 នឹងប្រកាសចេញឆាប់ៗនេះ បន្ទាប់ពីទទួលបាននូវការចុះបញ្ជីពីស្ថាប័នជាច្រើន

ដោយ

Koun Jab Luffy

05 កុម្ភៈ 2024 08:55 ព្រឹក

អាន 2 នាទី

Article image
ក្រមហ៊ុន Xiaomi ត្រូវបានគេរាយការណ៌ថា បានធ្វើការនៅលើផលិតផលថ្មីៗជាច្រើន ដែលក្នុងនោះមានដូចជា Xiaomi 14 Ultra, Mix Flip, Pad 7 series, Mix Fold 4 និង Civi 4 ជាដើម។ ផលិតផលថ្មីៗនេះ នឹងមានការប្រកាសចេញនៅលើទីផ្សារនៅត្រីមាសទី 1 ឆ្នាំ 2024 នេះហើយ។ យោងតាមការវិវត្តន៍ថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មី Civi 4 និង 14 Ultra សម្រាប់ទីផ្សារសកល គឺបានទទួលនូវការបញ្ជាក់ពីបច្ចេកវិទ្យាការពារ Flicker-Free ពីស្ថាប័នTÜV Rheinland ហើយនឹងអាចនឹងមានការប្រកាសចេញនៅលើទីផ្សារឆាប់ៗនេះហើយ។
នៅក្នុងរបាយការណ៌ខាងលើនេះ គឺបានបន្តបញ្ជាក់អោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមាន 2 ជម្រើស ដោយមួយសម្រាប់ទីផ្សារសកល និងមួយទៀតសម្រាប់ទីផ្សារចិន ហើយនិងមានការប្រើប្រាស់នូវលេខម៉ូដែល 24030PN60G និង 24030PN60C។ ប្រភពខងលើបង្ហាញទៀតថា សម្រាប់ស្មាតហ្វូន ដែលនឹងដាក់លក់នៅលើទីផ្សារសកល គឺមានការទទួលស្គាល់ពីស្ថាប័ន TUV Rhineland រួចហើយ ប៉ុន្តែមិនមានការបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅឡើយទេ។ មានការព្យាករណ៌ថា លក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូន Xiaomi 14 Ultra ដែលនឹងលក់នៅលើទីផ្សារចិន នឹងមានទម្លាយចេញឆាប់ៗនេះ ហើយក៏នឹងមានវត្តមាននៅលើទីផ្សារចិននាចុងខែនេះ ហើយនិងបន្តប្រកាសចេញនៅលើទីផ្សារសកលនាប៉ុន្មានសប្តាហ៌បន្ទាប់។
Article image
គួរបញ្ជាក់ផងដែរថា កលពីខែសីហាឆ្នាំ 2023 កន្លងទៅនេះ ស្មាតហ្វូនជំនាន់ថ្មីរបស់ Xiaomi ដែលមានលេខម៉ូដែល 23041PN0DC បានឆ្លងកាត់ការចុះបញ្ជី IMEI database រួចហើយ ប៉ុន្តែនៅលើបញ្ជីនេះ ក៏មិនមានការបង្ហាញនូវឈ្មោះរបស់ស្មាតហ្វូនថ្មីនេះនៅឡើយទេ ខណលដែលរបាយការណ៌មួយចំនួនបញ្ជាក់ថា ស្មាតហ្វូននេះ មានលេខម៉ូដែល Xiaomi Civi 4។ ដូចគ្នាទៅនឹងជំនាន់មុនអញ្ចឹង Civi 4 គឺមានលក់ផ្តាច់មុខសម្រាប់ទីផ្សារចិនតែប៉ុណ្ណោះ។
Article image
ជាមួយគ្នានេះ គេក៏ឃើញមានការបង្ហាញរូបភាពមួយរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi Civi ឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន TUV Rhienland រួចហើយផងដែរ។ យោងតាមការរបាយការណ៌មុននេះ គឺមានការបង្ហាញថា ស្មាតហ្វូន Civi 4 គឺមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 8300-Ultra ហើយនិងអាចសម្ពោធជាផ្លូវការនៅត្រីមាសទី 1 ឆ្នាំ 2024 ខាងមុខហើយ។
Xiaomi 14 Ultra សម្រាប់ទីផ្សារសកល និង Civi 4 នឹងប្រកាសចេញឆាប់ៗនេះ បន្ទាប់ពីទទួលបាននូវការចុះបញ្ជីពីស្ថាប័នជាច្រើន