
យោងតាមការចេញផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Xiaomi នឹងមានការប្រកាសចេញនូវវត្តមាននូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Xiaomi 14 Series នៅលើទីផ្សារក្រៅប្រទេសចិននៅចុងខែនេះហើយ។
បើតាមការបង្ហាញនៅលើរូបភាពដែលគេទម្លាយចេញនេះ គឺបញ្ជាក់ថា ស្មាតហ្វូន Xiaomi 14 series នឹងមានការសម្ពោធជាផ្លូវការនៅលើទីផ្សារសកលនៅថ្ងៃអាទិត្យ ទី 25 ខែកុម្ភៈខាងមុខនេះ គឺនៅមួយថ្ងៃមុនការប្រារព្ធព្រឹត្តិការណ៌សមាជស្មាតហ្វូនដ៏ធំរបស់ពិភពលោក MWC 2024 នៅក្នុងទីក្រុបាសេឡូណា ដែលគ្រឿងនឹងរៀបចំនៅចុងខែនេះ។ សម្រាប់ការប្រកាសចេញនូវស្មាតហ្វូនម៉ូដែលថ្មីនេះ អ្នកតាមដានក៏មានការព្យាករណ៌ថា ក្រុមហ៊ុននេះ ក៏នឹងមានការបង្ហាញវត្តមានរបស់ស្មាតហ្វូន Xiaomi 14 Ultra ផងដែរ។
នៅលើរូបភាពនេះ ក៏ឃើញមានការបង្ហាញនូវរូបភាពរបស់ស្មាតហ្វូន Xiaomi 14 Ultra រួមជាមួយនិងស្មាតហ្វូន Xiaomi 14. ផងដែរ។ ប្រភពខាងលើនេះបន្តថា សម្រាប់ម៉ូដែល Xiaomi 14 Pro នឹងមិនមានការប្រកាសចេញនៅក្រៅលើទីផ្សារប្រទេសចិននោះទេ។ ជាមួយគ្នានេះបើមើលទៅលើការបង្ហោះនៅលើវិបសាយផ្លូវការណ៌របស់ Xiaomi វិញ ក៏មានការបង្ហាញថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវកញ្ចក់ Leica optics ជំនាន់ថ្មី ដែលនាំមកនូវផ្តល់បទពិសោធន៌ថ្មីសម្រាប់ការថរូបបានកាន់តែប្រសើរជាងមុន។ នៅក្នុងនោះក៏មានការរំពឹងថា ស្មាតហ្វូន Xiaomi 14 Ultra អាចនឹងមានការប្រើប្រាស់នូវឡែនថ្មី variable aperture នៅលើកាមេរ៉ាគោលផងដែរ។
Xiaomi 14 Ultra ត្រូវបានគេរំពឹងថា នឹងមានកាមេរ៉ាក្រោយ 4 គ្រាប់ ដែលមានទំហំ 50MP ដូចគ្នា ដោយកាមេរ៉ាគោលមានការប្រើប្រាស់នូវសិនស័រ Sony LYT-900 គាំទ្រដោយ f/1.6-f/4.0 variable។ ប្រៀបធៀបជាមួយនិង Xiaomi 13 Ultra គឺមានការប្រើប្រាស់នូវ f/1.9 - f/4.0។ Xiaomi 14 series ត្រូវគេរំពឹងថា នឹងបង្ហាញខ្លូនជាមួយនិង Xiaomi Pad 7 ផងដែរ។
