ស្វែងរកពួកយើង:

Xiaomi 14T Pro ត្រូវគេរំពឹងថា នឹងមានការបង្ហាញវត្តមានជាមួយបន្ទះឈីប Dimensity 9300

ដោយ

Koun Jab Luffy

06 មីនា 2024 12:02 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយនៅថ្ងៃនេះ មានការចាប់ផ្តើមទម្លាយនូវព័ត៌មានរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14T Pro បណ្តើរៗហើយ ខណៈដែលស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានគេរាយការណ៌ នឹងបង្ហាញវត្តមានជាផ្លូវការនៅចន្លោះខែសីហា ឬក៏ខែកញ្ញា ខាងមុខនេះ។ បើតាមការទម្លាយចេញពី GSMChina នៅពេលនេះ គឺមានការបញ្ជាក់ពីលក្ខណៈសម្បត្តិដ៏ចាប់អារម្មណ៌មួយចំនួនដែលនឹងមានការតម្លើងនៅលើស្មាតហ្វូននេះហើយ។
ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14T Pro ត្រូវបានគេបញ្ជាក់ថា មានការបង្ហាញវត្តមាននៅលើស្ថាប័ន IMEI database រួចរាល់ហើយ ដោយមានលេខម៉ូដែល “2407FPN8EG” សម្រាប់ស្មាតហ្វូនដែលនឹងមានលក់នៅលើទីផ្សារសកល និងលេខម៉ូដែលមួយទៀតនេះ “2407FPN8ER” គឺសម្រាប់ដាក់លក់នោលើទីផ្សារប្រទេសជប៉ុន។ ដូច្នេះផ្អែមតាមទិន្នន័យខាងលើនេះ ស្មាតហ្វូននេះ ក៏មានការបង្ហាញវត្តមានដាច់ដោយឡែកនៅលើទីផ្សារជប៉ុនផងដែរ។ បន្ថែមពីនេះ ស្មាតហ្វូនថ្មីនេះ ក៏នូវមានមួយទៀតសម្រាប់ទីផ្សារប្រទេសចិន ដែលមានលេខម៉ូដែល “2407FRK8EC” ដោយស្មាតហ្វូននេះអាចជា Redmi K70 Ultra។ ស្មាតហ្វូននេះ នឹងមានការឌីស្សាញស្រដៀងគ្នា ហើយនិងមានការបំពាក់នូវមុខងារប្រើប្រាស់មួយចំនួនខុសគ្នា។
Article image
ជាមួយគ្នានេះ ក៏មានការបញ្ជាក់ទៀតថា Xiaomi 14T Pro គឺមានឈ្មោះថា “rothko” ដែលគេជឿជាក់ថា គឺជា Redmi K70 Ultra។ ចំណុចដែលក្រុមហ៊ុន Xiaomi បានសម្រេចដាក់ឈ្មោះនេះ សម្រាប់ស្មាតហ្វូនម៉ូដែល Redmi K series នៅពេលនេះ គឺក្រុមហ៊ុនចង់មានការបញ្ជាក់ពីគំនិតច្នៃប្រឌិតរបស់វិចិត្រករសហរដ្ឋអាមេរិក ដែលមានឈ្មោះថា Mark Rothko ដែលបានធ្វើការរចនាតាមបែប “color field painting” ឬ “late pictorial abstraction.”។ មកដល់ពេលនេះ គេនៅមិនទាន់មានការបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ Xiaomi 14T Pro នៅឡើយទេ ដោយគ្រាប់តែបញ្ជាក់ថា ស្មាតហ្វូននេះ អាចនឹងប្រើឈីប MediaTek ជំនាន់ថ្មី ដែលគេសង្ស័យថា គឺជាបន្ទះ Dimensity 9300 SOC.
Xiaomi 14T Pro ត្រូវគេរំពឹងថា នឹងមានការបង្ហាញវត្តមានជាមួយបន្ទះឈីប Dimensity 9300