
មកដល់ពេលនេះមានក្រុមមហ៊ុនមួយចំនួនរបស់ចិនបានប្រកាសចេញនៅស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ខ្លួនរួចហើយ ខណៈដែលក្រុមហ៊ុនមួយចំនួនទៀតក៏គ្រោងនឹងប្រកាសចេញបន្តបន្ទាប់ទៀតផងដែរ។ ក្រុមហ៊ុន vivo ត្រូវបានគេមើលឃើញថា បានបង្ហាញចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ខ្លួនហើយ ខណៈដែល OPPO គ្រោងនឹងបង្ហាញចេញនូវ Find X8 Series នៅសប្តាហហ៌ក្រោយ ហើយនិងក្រុមហ៊ុនបន្ទាប់គឺ Xiaomi ក៏នឹងប្រកាសចេញនូវ Xiaomi 15 Series របស់ខ្លួនផងដែរ។
ខណៈដែល Xiaomi 15 series រង់ចាំការបង្ហាញខ្លួនបន្ទាប់ពីការប្រកាសសម្ពោធជាផ្លូវការណ៌បន្ទះឈីប Snapdragon 8 Gen 4 នាថ្ងៃទី 21 ខែតុលានោះ នៅថ្ងៃនេះ មានការទម្លាយព័ត៌មានថ្មីៗជាច្រើនទាក់ទងនឹងស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតហើយ។ យោងតាមការទម្លាយចេញលោក Yogesh Brar គឺបានចែកចាយនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 នេះហើយ។ ស្មាតហ្វូនម៉ូដែលស្តង់ដារថ្មីនេះ នឹងមានអេក្រង់ទំហំ 6.36 អ៊ីង កម្រិត 1.5K ជាកញ្ចក់រាបស្មើរប្រភេទ AMOLED display ដូចគ្នាគ្នាទៅនឹងទំហំ ក៏ដូចជា resolution ដែលប្រើប្រាស់នៅលើ Xiaomi 14 អញ្ចឹង។

កន្លងមកមានការទម្លាយថា ស្មាតហ្វន Xiaomi 15 series នឹងបង្ហាញវត្តមានជាមួយនិងអេក្រង់ TCL Huaxing C9 display panel ដែលមានសតមត្ថភាពខ្ពស់ និងមានពន្លឺខ្ពស់ បង្ហាញរូបភាព និងវីដេអូបានច្បាស់ជាងជំនាន់មុនៗ។ និយាយទៅ អេក្រង់របស់ស្មាតហ្វូន Xiaomi 15 series នឹងមានការកម្រិតពន្លឺខ្ពស់ជាងមុន។ ស្មាតហ្វូននេះ នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 4 ឬ Snapdragon 8 Elite ហើយនិងមានថ្មទំហំ 5,500mAh។ ស្មាតហ្វូនអាចនឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកកម្លាំង 90W wired និង 50W wireless charging។

ស្មាតហ្វូននេះនឹងមានកាមេរ៉ាក្រោយទំហំ 50MP ចំនួន 3 គ្រាប់ ដែលកាមេរ៉ាគោលគឺមានការប្រើប្រាស់សិនស័រ OV50H និងមួយគ្រាប់ទៀតជា 3.2X telephoto។ សិនស័រ OV50H នេះ នឹងផ្តល់នូវពន្លឺគ្រប់គ្រាន់សម្រាប់ថតនៅកម្រិត low-light និង autofocus performance ជាមួយយនិងការប្រើប្រាស់នូវបច្ចេកវិទ្យា dual conversion gain (DCG™) ដែលដំណើរនៅលើសិនស័រ 1.2 micron (µm) pixel និង 1/1.3 inch optical format។ Xiaomi 15 series បង្ហាញវត្តមានជាមួយនិងស្បែកមុកម្មវិធី Xiaomi’s HyperOS 2.0 operating system ផ្អែកលើ Android 15។
