ស្វែងរកពួកយើង:

Xiaomi 15 រួមនិងស្មាតហ្វូនជំនាន់ថ្មីជាច្រើនទៀត ត្រូវបានគេប្រទះឃើញឆ្លងកាត់ការចុះបញ្ជីនៅលើ EEC Certification

ដោយ

Koun Jab Luffy

22 ឧសភា 2024 09:29 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Xiaomi បានត្រៀមខ្លួនជាស្រេចហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននាពេលខាងមុខនេះ។ យោងតាមព័ត៌មាននៅថ្ងៃនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Xiaomi, Redmi និង POCO ជាដើម គឺបានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន EEC certification រួចរាល់ហើយ ដោយនៅក្នុងនោះ ក៏មានវត្តមានស្មាតហ្វូន Xiaomi 15 ផងដែរ។
គួរបញ្ជាក់ថា ថ្មីៗនេះ ស្មាតហ្វូននេះ ក៏បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន IMEI database ផងដែរ ហើយពេលនេះ គឺបន្តចុះបញ្ជីនៅលើ EEC certification ថែមទៀតហើយ។ បើតាមការបញ្ជាក់កន្លងមក បាននិយាយថា Xiaomi 15 series អាចនឹងមានវត្តមានជាផ្លូវការនៅខែតុលាខាងមុខនេះ ហើយក៏ជាស្មាតហ្វូនជំនាន់ថ្មីមួយ ដែលមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ថែមទៀតផង។
Article image
សូមជំរាបផងដែរថា ខណៈដែលក្រុមហ៊ុន Xiaomi បានបន្តមានការគាំទ្រខ្លាំងទៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 ដែលទើបតែប្រកាសចេញនៅលើទីផ្សារសកលនោះ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនយ៉ាងស្ងាត់ស្ងៀមជាទីបំផុត។
Article image
សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Xiaomi ដែលបានឆ្លងកាត់ការចុះបញ្ជីនៅលើ EEC certification គឺមានលេខម៉ូដែល 2410FPCC5G, 2409BRN2CA, 2409BRN2CY និង 24129PN74G។  នៅក្នុងចំណោមលេខម៉ូដែលទាំងនេះ ចំពោះលេខម៉ូដែល 24129PN74G គឺធ្លាប់បានបង្ហាញវត្តមាននៅលើបញ្ជីនានារួចមកហើយ ខណៈដែលលេខម៉ូដែល 3 ទៀត គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន POCO និង Redmi។
Article image
Xiaomi 15 រួមនិងស្មាតហ្វូនជំនាន់ថ្មីជាច្រើនទៀត ត្រូវបានគេប្រទះឃើញឆ្លងកាត់ការចុះបញ្ជីនៅលើ EEC Certification