ស្វែងរកពួកយើង:

Xiaomi 15, 15 Pro, 15 Ultra នឹងប្រើប្រាស់ប្រព័ន្ធស្កែនម្រាមដៃ Ultrasonic គ្រប់ម៉ូដែល

ដោយ

Koun Jab Luffy

16 សីហា 2024 12:37 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះយោងតាមការទម្លាយនៅលើ Weibo របស់លោក Smart Pikachu បានសសេរថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 series អាចនឹងមានការពង្រឹងទៅលើប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់កាន់តែប្រសើរជាងមុន។ អ្នកទម្លាយរូបនេះបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីទាំង 3 ម៉ូដែល រួមមាន Xiaomi 15, 15 Pro និង 15 Ultra នឹងមានការបំពាក់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ជំនាន់ថ្មី Ultrasonic ជំនួសអោយ Optical in-display ដែលមានលើម៉ូដែលមុន។
សូមជំរាបថា ប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ជំនាន់ថ្មី Ultrasonic ថ្មីនេះ គឺត្រូវបានគេប្រើប្រាស់ច្រើនរួចមកហើយនៅលើស្មាតហ្វូនថ្នាក់ប្រណិត ក្នុងនោះមានដូចជា ស្មាតហ្វូនប្រណិតៗរបស់ Samsung ជាដើម។
Article image
មិនដូចគ្នាជាមួយនិងប្រព័ន្ធស្កែន Optical scanners ដែលដំណើរការដោយពន្លឺសម្រាប់ចាប់សញ្ញាម្រាមដៃនះទេ ប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ជំនាន់ថ្មី Ultrasonic ថ្មីនេះ នឹងមានការប្រើប្រាស់នូបច្ចេកវិទ្យារលកសម្លេងដើម្បីចាប់សញ្ញាជាក់លាក់ទៅលើ 3D Map នៃម្រាមដៃ។
Article image
ខណៈដែលការចាប់សញ្ញា Ultrasonic នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ មានសមត្ថភាពខ្ពស់នោះ ក៏អាចនឹងមានតម្លៃខ្ពស់ជាងមុនផងដែរ។ នៅពេលនេះ បើទោះបីមានការទម្លាយពីលោក Smart Pikachu ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Xiaomi 15 ទាំង 3 នេះ មានការប្រើប្រាស់ប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ជំនាន់ថ្មី Ultrasonic ថ្មីនេះក៏ដោយ ក៏ក្រុមហ៊ុន Xiaomi នៅមិនទាន់បានប្រកាសចេញព័ត៌មានជាក់លាក់រឿងនេះនៅឡើយទេ។
Article image
ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 series ត្រូវគេព្យាករណ៌ថា នឹងមានការប្រកាសចេញជាផ្លូវការនៅខែវិច្ឆិកខាងមុខនេះហើយ ដោយមានការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Gen 4 ថែមទៀតផង។។
Xiaomi 15, 15 Pro, 15 Ultra នឹងប្រើប្រាស់ប្រព័ន្ធស្កែនម្រាមដៃ Ultrasonic គ្រប់ម៉ូដែល