ស្វែងរកពួកយើង:

Xiaomi 15 Pro នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់កោង Micro-Curved Screen កម្រិត 2K ហើយនិងគាំទ្រនូវប្រព័ន្ធស្កែនម្រាមដៃ Ultrasonic

ដោយ

Koun Jab Luffy

28 មិថុនា 2024 07:20 ព្រឹក

អាន 2 នាទី

Article image
កំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Series ត្រូវបានគេដឹងថា គឺជាស្មាតហ្វូនដំបូងមួយក្នុងចំនោមស្មាតហ្វូនកំពូលៗជំនាន់ថ្មីជាច្រើនទៀតដែលបំពាក់បន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Gen 4។ ហើយបើតាមប្រភពព័ត៌មានចចាមអារាមបានឲ្យដឹងថា Xiaomi 15 Series នឹងបង្ហាញវត្តមានផ្លូវការណ៍នៅទីផ្សារប្រទេសចិននៅចុងឆ្នាំ 2024 នេះ។
បើតាមប្រភពទម្លាយព័ត៌មានចេញពី Digital Chat Station បានឲ្យដឹងថា Xiaomi 15 Pro នឹងប្រើប្រាស់បច្ចេកវិទ្យាអេក្រង់់កោងប្រភេទ micro-curved screen កម្រិតបង្ហាញ 2K ហើយស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងប្តូរមកប្រើបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃ Ultrasonic Fingerprint Sensor ជំនូសឲ្យ Optical Fingerprint Scanner។
DCS ក៏បានបញ្ជាក់ទៀតថា Xiaomo 15 Series នឹងបំពាក់សែនស័រកាមេរ៉ាទំហំ 50MP ជាមួយកម្រិត aperture ធំ ប៉ុន្តែ នឹងមិនប្រើប្រព័ន្ធ variable aperture ដូចដែល Xiaomi បានធ្វើនៅលើជំនាន់ Xiaomi 14 Pro ឆ្នាំមុន ដែលគាំទ្រមុខងារ variable aperture ពី f/1.4 ទៅ f/4.0 នោះទេ។ ប្រភពបានបញ្ជាក់បន្ថែមទៀតថា កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងបំពាក់សែនស័រ telephoto កម្រិត 3x Optical-zoom ទំហំ 50MP។ ចំនែកសែនស័រ Ultrawide ក៏ត្រូវបានគេរំពឹងថា នឹងមានទំហំ 50MP ផងដែរ។
Article image
កាលពីដើមខែមិថុនានេះ មានប្រភពណព័ត៌មានចចាមអារ៉ាមបាននិយាយថា Xiaomi 15 Pro នឹងបំពាក់សែនស័រកាមេរ៉ាក្រោយទំហំ 50MP ចំនួន 3 គ្រាប់ ដែលក្នុងនោះ គឺប្រើសែនស័រគោលស៊េរី OmniVision OV50K រួមជាមួយនឹងសែនស័រ Sony IMX882 ជា Telephoto កម្រិត 3x optical-zoom។ Digital Chat Station បានបន្ថែមទៀតថា Xiaomi 15 Pro ក៏នឹងបំពាក់បច្ចេកវិទ្យាថ្មថ្មីប្រភេទ silicon-carbon negative electrode battery នៅក្នុងថ្មប្រភេទ Lithium-Ion ដែលោផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ការប្រើប្រាស់។ សម្រាប់ទំហំថ្មវិញត្រូវបាន DCS បញ្ជាក់ថា នឹងមានទំហំធំដល់ 5,500mAh ហើយនិងមានទំងន់ស្រាលជាង 200 ក្រាម៕