ស្វែងរកពួកយើង:

Xiaomi 15 Pro នឹងមានថាមពលថ្មតូចជាងមុន ហើយនិងបំពាក់នូវបច្ចេកវិទ្សាសាកយឺតជាងម៉ូដែលមុន

ដោយ

Koun Jab Luffy

05 កក្កដា 2024 07:46 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ថ្មី ដែលបង្ហោះនៅលើបណ្តាញ Weibo របស់អ្នកទម្លាយ Digital Chat Station បានបញ្ជាក់ពីថាមពលថ្ម និងបច្ចេកវិទ្សាសាកនៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Pro ដោយបង្ហាញថា ស្មាតហ្វូននេះ មានថ្មទំហំ 5400mAh និងមានការគាំទ្រនូវកម្លាំងសាក 100W charging ហើយនិងមានបច្ចេកវិទ្យាសាកឥតខ្សែរផងដែរ។
ទាក់ទងព័ត៌មាននេះ ក៏មានអ្នកទម្លាយម្នាក់ បានបញ្ចេញមតិថា ស្មាតហ្វូន Xiaomi 15 Pro នឹងមានការប្រើប្រាស់បច្ចេកវិទ្យាសាក 120W wired charging ផងដែរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី បច្ចេកវិទ្យាសាកល្បឿនលឿននេះ នឹងមិនអាចប្រើប្រាស់នៅលើស្មាតហ្វូននេះទេ ដោយសារតែការព្រួយបារម្ភទៅលើការឡើងកំដៅ។
Article image
បើតាមការបញ្ជាក់ពី Digital Chat Station បានអោយដឹងថា ការប្រើប្រាស់ថ្មទំហំ 5400mAh នៅលើស្មាតហ្វូន នេះ គឺដើម្បីអោយស្មាតហ្វូននេះមានកម្រ៉ាស់ស្តើង និងមានទម្ងន់ស្រាលជាងមុន។ អ្នកទម្លាយរូបនេះបន្តថា បើទោះបីជាថ្មតូចជាងមុនពិតមែន ប៉ុន្តែថាមពលថ្មនេះ គឺមានដង់ស៊ីតេធំជាងមុន។ Xiaomi 15 Pro ត្រូវបានគេរាយការណ៌ថា នឹងមានអេក្រង់កម្រិត 2K មានគែមកោង micro-curved និងមានការគាំទ្រនូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ ultrasonic fingerprint sensor។
ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 50MP និងមាន aperture ធំ សម្រាប់គ្រាប់ទីពីរមានទំហំ 50MP ultrawide lens ហើយនិងគ្រាប់ទីបីមានទំហំ 50MP periscope lens ហ៊្សូម 3x optical zoom។ សម្រាប់កាមេរ៉ាគោលត្រូវបានគេរាយការណ៌ថា នឹងប្រើប្រាស់សិនស័រ OmniVision OV50K sensor និងមានការទ្រទ្រង់ជាមួយនូវបច្ចេកវិទ្យាថ្មី TheiaCel technology សម្រាប់ជំនួយដល់ការថតនៅកម្រិត low-light បានកាន់តែល្អ និងមានការបញ្ជាក់ពី dynamic range ថែមទៀតផង។
Article image
និយាយពីកម្លាំងម៉ាស៊ីនវិញ នៅលើស្មាតហ្វូននេះ គឺនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4។ សម្រាប់វត្តមានស្មាតហ្វូន Xiaomi 15 Pro គឺត្រូវបានគេទម្លាយថា នឹងមានតម្លៃខ្ពស់ជាងមុន ដោយសារតែតម្លៃបន្ទះឈីបថ្មីនេះ កំពុងតែមានការកើនឡើងខ្ពស់។