
Xiaomi ត្រូវបានគេរំពឹងថា នឹងធ្វើការប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 និង 15 Pro ក្នុងខែតុលា ឆ្នាំ 2024។ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះទាំងពីរនេះ អាចនឹងក្លាយជាកំពូលស្មាតហ្វូន ដែលប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 8 Gen 4។ ហើយនៅពេលនេះ គណនីទម្លាយព័ត៌មាន Digital Chat Station ក៏បានធ្វើការទម្លាយព័ត៌មានលម្អិតមួយចំនួនទាក់ទងនឹង Xiaomi 15 Series ផងដែរ។
បើតាមការបង្ហាញពី Dital Chat Station ឲ្យដឹងថា Xiaomi 15 Pro នឹងមានថ្មទំហំធំដល់ 6,000mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 90W Wired Fast Charging។ ផ្ទុយទៅវិញ បើតាមប្រភពព័ត៌មានបែកធ្លាយនាពេលកន្លងមកបាននិយាយថា Xiaomi 15 Pro នឹងមានថ្មទំហំ 5,400mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 120W Wired និង Wireless Fast charging។
សម្រាប់ប្រព័ន្ធកាមេរ៉ាវិញ ត្រូវបានប្រភពទម្លាយថា នឹងមានលែនបីគ្រាប់ភ្ជាប់នូវសែនស័រទំហំ 50MP សម្រាប់កាមេរ៉ាក្រោយ ដោយក្នុងនោះ គឺមានសែនស័រ OmniVision OV50K ជាសែនស័រគោល ដែលគាំទ្រប្រព័ន្ធ variable aperture f/1.4-f/2.5។ សម្រាប់សែនស័រ Periscope telephoto វិញ នឹងប្រើប្រាស់ប្រភេទ Sony IMX8-series ដែលអាចធ្វើបានដល់កម្រិត 5x optical-zoom។

Xiaomi 15 Pro នឹងមានអេក្រង់ OLED Display ទំហំ 6.73-inch ដែលមានការឌីស្សាញជាមួយគែមកោងទាំងបួន(micro-curvature design) និងគាំទ្រកម្រិតបង្ហាញ 2K ជាមួយល្បឿន refresh rate 120Hz។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ Xiaomi 15 Pro នឹងប្រើសែនស័រ Ultrasonic fingerprint scanner ក៏ដូចជាបច្ចេកវិទ្យាការពារធូលី និងទឹកកម្រិតខ្ពស់ IP69 ផងដែរ។
ចំនែកម៉ូដែល Xiaomi 15 នឹងបំពាក់អេក្រង់ប្រភេទ Flat-screen ដែលគាំទ្រកម្រិតបង្ហាញ 1.5K និង Ultrasonic fingerprint scanner។ Xiaomi 15 ក៏នឹងបំពាក់សែនស័រកាមេរ៉ាទំហំ 50MP បីគ្រាប់ ហើយនិងមានជម្រើសរ៉េមទំហំធំដល់ 16GB និងម៉េមូរីទំហំ 1TB៕
