
Xiaomi 15 Pro ដែលជាស្មាតហ្វូនម៉ូដែលថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន បានបង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេមើលឃើញថា គឺជាម៉ូដែលប្រណិតដំបូងគេដែល បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ Qualcomm Snapdragon Summit 2024 ដែលជាកម្មវិធីសម្ពោធបន្ទះឈីប Snapdragon 8 Elite។
ក្រៅពីការបំពាក់មូវបន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Qualcomm ហើយនោះ នៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Pro ក៏មានការពង្រឹងទៅលើផ្នែកជាច្រើនទៀតផងដែរ ក្នុងនោះមានដូចជា អេក្រង់មានសមត្ថភាពខ្ពស់ជាងមុន និងកាមេរ៉ាខ្លាំងជាងមុន រួមទាំងថាមពលថ្មទំហំធំជាងមុនដល់ទៅ 6,100mAh។

ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានអេក្រង់ទំហំ 6.73 អ៊ីងគាំទ្រដោយបច្ចេកវិទ្យា LTPO OLED panel មានគែមអេក្រង់ ស្តើងជាងមុន ហើយនិងមានគែមកោងនៅលើជ្រុងជុំវិញ 4 ថែមទៀតផង។ បន្ទះអេក្រង់នេះ គឺជាកញ្ចក់ M9 luminous material ដែលមានការបង្កើននូវពន្លឺ peak brightness ដល់ទៅ 3,200nits និងមានសមត្ថភាពអាចបង្ហាញចេញបានទំហំ 1,440x3,200px resolution ព្រមទាំងរត់បានជាមួយល្បឿន 1Hz-120Hz refresh rate។ នៅលើអេក្រង់នេះ ក៏មានការទ្រទ្រង់នូវប្រព័ន្ធស្កែនម្រាមដៃជំនាន់ថ្មី ultrasonic fingerprint scanner ផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន Xiaomi ក៏មានការពង្រឹងបន្ថែមទៅលើអេក្រង់នេះជាមួយនិងការដាក់អោយប្រើប្រាស់នូវស្រទាប់ការពារ Dragon Crystal Glass 2.0 ទៀតផង។

ក្រឡេកមកផ្នែកខាងក្រោយវិញ នៅលើស្មាតហ្វូននេះ ត្រូវបានគេក្រុមហ៊ុន Xiaomi តម្លើងនូវប្រព័ន្ធកាមេរ៉ាចំនួន3 គ្រាប់ ដែលមានការទ្រទ្រង់ដោយបច្ចេកវិទ្យាកាមេរ៉ារបស់ Leica ហើយនិងមានការប្រើប្រាស់នូវប្រព័ន្ធថតរូបភាពជំនាន់ថ្មី ដែលក្រុមហ៊ុនហៅថា AISP 2.0 computational photography system ថែមទៀតផង។

ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50MP ប្រើប្រាស់នូវសិនស័រ OmniVision Light Fusion 900 ទំហំ 1/1.31 អ៊ីង និងមានការគាំទ្រដោយឡែន 23mm equivalent focal length។ សម្រាប់គ្រាប់ទីពីរមានទំហំ 50MP ជាឡែនPeriscope (IMX858) ហ៊្សូមបាន 5x optical zoom និងមានការប្រើប្រាស់បានជា Tele-Macro lens ផងដែរ។ ចំពោះគ្រាប់ទីបីមានទំហំ 50MP ultrawide ប្រើប្រាស់ឡែន 14mm equivalent focal length។

ជាមួយនិងការប្រើប្រាស់ទូទៅវិញ ក្រុមហ៊ុន Xiaomi បានបំពាក់នូវថាមពលទំហំដល់ទៅ 6,100mAh មានការទ្រទ្រង់នូវកម្លាំងសាក 90W wired និង 50W wireless charging។ ស្មាតហ្វូននេះរត់នៅលើ Android 15 ផ្អែកលើស្បែកមុខកម្មវិធី HyperOS 2។ Xiaomi 15 Pro មានជម្រើសពណ៌ Grey, White និង Green ក៏ដូចជាពណ៌ Rock Silver version ដែលមានការទ្រទ្រង់នូវមុខងារ 3D water ripple effect ថែមទៀតផង។

ស្មាតហ្វូននេះមានតម្លៃចាប់ពី CNY 5,299 យ៉ន់ ($742) ទៅលើទំហំ 12GB/256GB និងតម្លៃ CNY 5,799 យ៉ន់ ($812) ទៅលើទំហំ 16GB/512GB។ សម្រាប់ទំហំ 16GB និង 1TB គឺមានតម្លៃ CNY 6,499 យ៉ន់ ($910)។ ស្មាតហ្វូននេះនឹងដាក់លក់ថ្ងៃស្អែកនេះហើយ។ សម្រាប់ទីផ្សារសកល នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។
