ស្វែងរកពួកយើង:

Xiaomi 15 Series ត្រូវបានគេរាយការណ៌ថា បានធ្វើតេស្តលើប្រព័ន្ធស្កែនម្រាមដៃលើអេក្រង់ Ultrasonic ហើយ

ដោយ

Koun Jab Luffy

04 មីនា 2024 11:03 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីដែលចេញផ្សាយនៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Xiaomi 15 series សម្រាប់ទីផ្សារស្មាតហ្វូនប្រទេសចិនហើយ។ សូមជំរាបថា The Xiaomi 14 និង 14 Pro គឺមានការប្រកាសចេញកាលពីខែតុលាឆ្នាំ 2023 កន្លងទៅនេះ ហើយស្មាតហ្វូនទាំងពីរនេះ គឺត្រូវបានគេដឹងថា គឺជាស្មាតហ្វូនដំបូងគេបំផុតនៅលើពិភពលោក ដែលបានប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 3 ថែមទៀតផង។
ផ្អែកលើរបាយការណ៌ខាងលើនេះ បានការរំពឹងថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 lineup ក៏អាចនឹងមានការប្រកាសចេញនៅលើទីផ្សារនៅក្នុងរយៈពេលដូចគ្នានេះដែរ។ សម្រាប់ការបែកធ្លាយថ្មីនៅថ្ងៃនេះ ដែលចែកចាយដោយអ្នកទម្លាយ Digital Chat Station ក៏មានការបញ្ជាក់ពីព័ត៌មានថ្មីស្តីពីការស្កែនម្រាមដៃនៅលើអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 series ផងដែរ។
Article image
Xiaomi 15 series ត្រូវគេរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ហើយស្មាតហ្វូនថ្មីនេះ អាចនឹងមានម៉ូដែល Xiaomi 15, 15 Pro និង 15 Ultra ហើយថ្មីនេះ ស្មាតហ្វូនទាំងនេះ ក៏មានការធ្វើតេស្តពីក្រុមហ៊ុន Goodix single-point ទៅលើការប្រើប្រាស់នូវបច្ចេកវិទ្យាស្កែនម្រាមដៃជំនាន់ថ្មី ដំណើរការនៅលើសិនស័រ ultrasonic រួចហើយថែមទៀតផង។
Article image
ការត្រឡប់មកប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះ ត្រូវបានគេបញ្ជាក់ថា ក្រុមហ៊ុននេះ បានសម្រេចឈប់ប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃដែលប្រើប្រាស់បច្ចេកវិទ្យា optical ដែលមាននៅលើស្មាតហ្វូន Xiaomi 14 series ហឿយ។  បច្ចេកវិទ្យា Ultrasonic នេះត្រូវបានគេបញ្ជាក់ថា មានការបំពាក់នូវគុណសម្បត្តិខ្ពស់ជាងបបច្ចេកវិទ្យា optical fingerprint recognition។
Xiaomi 15 Series ត្រូវបានគេរាយការណ៌ថា បានធ្វើតេស្តលើប្រព័ន្ធស្កែនម្រាមដៃលើអេក្រង់ Ultrasonic ហើយ