ស្វែងរកពួកយើង:

Xiaomi 15 Series នឹងបំពាក់នូវ IP69 បច្ចេកវិទ្យាការពារទឹក និងធូលីកម្រិតខ្ពស់ជាងមុន

ដោយ

Koun Jab Luffy

08 កក្កដា 2024 11:51 ថ្ងៃត្រង់

អាន 2 នាទី

Article image
កំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Series ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍នៅចុងឆ្នាំ 2024 នេះ។ ហើយនៅមុនការបង្ហាញវត្តមានមកដល់ គឺមានព័ត៌មានចចាមអារាមជាច្រើនបាននិយាយទាក់ទងនឹងគុណសម្បត្តិដែលនឹងមានមកជាមួយ Xiaomi 15 Series។ ហើយសម្រាប់ប្រភពព័ត៌មានថ្មីចុងក្រោយពេលនេះ គឺបាននិយាយពីប្រព័ន្ធបច្ចេកវិទ្យាការពារទឹក និងធូលីដែលនឹងបំពាក់នៅលើកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ។
ប្រភពបាននិយាយថា Xiaomi 15 និង Xiaomi 15 Pro  នឹងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាការពារទឹកកម្រិតស្តង់ដារ IP69។ សម្រាប់ប្រព័ន្ធបច្ចេកវិទ្យាការពារទឹក និងធូលីជំនាន់ថ្មី IP69 ត្រូវបានគេដឹងថាមានសមត្ថភាពខ្ពស់ជាងជំនាន់ IP68 ដែលមានវត្តមានប្រើនៅលើកំពូលស្មាតហ្វូន Xiaomi និងម៉ាកជាច្រើនទៀតក្នុងពេលបច្ចុប្បន្ននេះ។ ហើយ Xiaomi ពិតជាប្រើបច្ចេកវិទ្យាការពារទឹកជំនាន់ថ្មីនេះនៅលើ Xiaomi 15 Series ពិតមែន គឺមានន័យថា នឹងអនុញ្ញាតិឲ្យស្មាតហ្វូនកំពូលជំនាន់ថ្មីនេះ អាចការពារទឹកចូលបានក្នុងជម្រើសដល់ 1.5 ម៉ែត្រ ក្នុងរយះពេល 30 នាទី ធៀបនឹងជំនាន់ IP68 បច្ចុប្បន្ន គឺអាចគាំទ្របានក្នុងជម្រៅទឹក 1 ម៉ែត្រ។
បើនិយាយពីបន្ទះឈីបវិញ Xiaomi 15 Series ត្រូវបានគេដឹងថា នឹងក្លាយជាកំពូលស្មាតហ្វូន Android ដំបូងគេ ដែលបំពាក់កំពូលឈីបជំនាន់ថ្មីចុងក្រោយរបស់ Qualcomm គឺ Snapdragon 8 Gen 4 ដែលនឹងមកដល់នៅក្នុងខែតុលា ឬខែវិច្ឆិកា ឆ្នាំនេះ ហើយ Xiaomi 15 Series ក៏អាចនឹងបង្ហាញវត្តមាននាអំឡុងខែនេះដូចគ្នា។ យោងទៅលើប្រភពរបាយការណ៍ព័ត៌មានដែលបានចេញផ្សាយថ្មីៗនេះបាននិយាយថា សម្រាប់សង្វាក់ផលិតទ្រង់ទ្រាយធំរបស់ Xiaomi 15 Series នឹងចាប់ផ្តើមធ្វើឡើងនៅក្នុងខែកញ្ញា។ ក្រៅតែពីម៉ូដែល Xiaomi 15 និង 15 Pro ក្រុមហ៊ុនក៏នឹងបញ្ចេញម៉ូដែល Xiaomi 15 Ultra មួយបន្ថែមទៀត ដែលម៉ូដែលនឹងអាចនឹងបង្ហាញវត្តមាននៅត្រីមាសដំបូងក្នុងឆ្នាំ 2025។
Article image
Xiaomi 15 Pro ត្រូវបានគេដឹងថា នឹងបំពាក់ប្រព័ន្ធកាមេរ៉ាទំហំ 50MP (0.8μm) periscope telephoto 3x optical-zoom រួមជាមួយទំហំ 50MP Main ជាមួយកម្រិត aperture ធំបំផុត (Ultra-large aperture) ហើយស្មាតហ្វូនកំពូលជំនាន់ថ្មីនេះនឹងមានថ្មទំហំធំដល់ 5,400mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 100W Wired Fast charging៕
Xiaomi 15 Series នឹងបំពាក់នូវ IP69 បច្ចេកវិទ្យាការពារទឹក និងធូលីកម្រិតខ្ពស់ជាងមុន