ស្វែងរកពួកយើង:

Xiaomi 15 Ultra នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលក្រោយចូលឆ្នាំចិន

ដោយ

Koun Jab Luffy

22 មករា 2025 08:41 ព្រឹក

អាន 2 នាទី

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra បានកំណត់នូវកាលបរិច្ឆេទនៅក្នុងការប្រកាសជាផ្លូវការណ៌នៅខែកុម្ភៈ ឆ្នាំ 2025 ខាងមុខនេះ ដូចគ្នាទៅនឹងស្មាតហ្វូន Xiaomi 14 Ultra ដែលបានបង្ហាញខ្លួននៅក្នុងខែកុម្ភៈឆ្នាំ 2024 ផងដែរ។ លោក Lu Weibing អ្នកគ្រប់គ្រងទូទៅ និងអគ្គនាយករបស់ក្រុមហ៊ុន Xiaomi ផ្នែកស្មាតហ្វូនក៏បានចែករំលែកនូវព័ត៌មានលម្អិតរបស់ស្មាតហ្វូន Flagship ថ្មីនេះនៅលើបណ្តាញសង្គម Weibo ផងដែរ។
តោងតាមការបញ្ជាក់របស់ Weibing នេះ ស្មាតហ្វូន Xiaomi 15 Ultra នេះ នឹងបង្ហាញខ្លួនបន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិន (Chinese Spring Festival) ដែលចាប់ផ្តើមនៅចុងខែមករានេះ។ គាត់បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួនសម្រាប់ទីផ្សារសកលភ្លាមៗបន្ទាប់ពីការប្រកាសនៅក្នុងប្រទេសចិនរួច។ ប៉ុន្តែគាត់មិនទាន់បានទម្លាយអំពីកាលបរិច្ឆេទជាក់លាក់នៅឡើយទេ គ្រាន់តែគាត់បង្ហើបថា ស្មាតហ្វូន 15 Ultra នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) 2025 នៅក្នុងទីក្រុងបាសេឡូណាដែលធ្វើឡើងនៅចុងខែកុម្ភៈនេះផងដែរ។
ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra នេះ នឹងមានកាមេរ៉ាខាងក្រោយមូលដូចទៅនឹងម៉ូឌែលជំនាន់មុនផងដែរ។ សម្រាប់  periscope telephoto lens របស់វានៅជ្រុងខាងលើខាងស្តាំ អមជាមួយនឹង lenses ចំនួន 3 ផ្សេងទៀតផងដែរ។ ស្មាតហ្វូន នេះមានកញ្ចក់អេក្រង់គែមកោងកម្រិត 2K micro-curved គាំទ្រជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ ultrasonic fingerprint recognition ដែលបង្កើនទៅលើប្រព័ន្ធសុវត្ថិភាពកាន់តែប្រសើរ។
ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra នេះ នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះ ក៏មានថាមពលថ្មទំហំ 6,000mAh និងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 90W wired និង 50W wireless charging ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងប្រើប្រាស់នូវសម្ភារៈប្រណិតផ្សេងៗគ្នាដូចជា ស្បែក vegan leather, fiberglass និងសេរ៉េមិចថែមទៀតផង។ អ្វីដែលពិសេសនោះ ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra នេះ ក៏មានបច្ចេកវិទ្យាផ្កាយរណប (satellite communication technology) ហើយក៏នឹងក្លាយជាស្មាតហ្វូនមុនគេដែលប្រើប្រាស់នូវ eSIM ផងដែរ៕
Xiaomi 15 Ultra នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលក្រោយចូលឆ្នាំចិន