ស្វែងរកពួកយើង:

Xiaomi 15 Ultra នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ MWC 2025

ដោយ

Koun Jab Luffy

07 មករា 2025 01:26 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ មានការលេចចេញនូវព័ត៌មានថា ស្មាតហ្វូនម៉ូដែល Xiaomi 15 Ultra ទំនងជានឹងមានការបង្ហាញវត្តមាននៅលើទីផ្សារនាខែមករាឆ្នាំ 2025 ខាងមុខនេះហើយ។ ប៉ុន្តែអ្វីៗមិនដូចការបែកធ្លាយនេះនោះទេ ដោយមុននេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បានចេញមកបដិសេធរឿងនេះហើយ នឹងមានការបញ្ជាក់ថា ស្មាតហ្វូនម៉ូដែល Xiaomi 15 Ultra នឹងសម្ពោធជាផ្លូវការណ៌នៅខែកុម្ភៈខាងមុខ។ យោងតាមបែកធ្លាយថ្មីនៅថ្ងៃនេះ គឺមានការបញ្ជាក់ច្បាស់ពីកាលបរិច្ឆេតនៃការប្រកាសចេញស្មាតហ្វូននេះនៅលើទីផ្សារចិន និងទីផ្សារសកលហើយ។
យោងតាមអ្នកទម្លាយ Experience More បានបន្ថែមថា Xiaomi 15 Ultra នឹងមានធ្វើយុទ្ធសាស្រ្តដូចគ្នាជាមួយនិង Xiaomi 14 Ultra អញ្ចឹង។ ស្មាតហ្វូននេះ អាចនឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិននាចុងខែកុម្ភៈ ជាមួយទីផ្សារសកលបន្ទាប់ពីព្រឹត្តិការណ៌ Mobile World Congress (MWC)។ សូមជំរាបថា ស្មាតហ្វូន Xiaomi 14 Ultra ត្រូវបានក្រុមហ៊ុនបង្ហាញចេញនៅលើទីផ្សារចិននាថ្ងៃទី 22 ខែកុម្ភៈ ហើយបន្តប្រកាសចេញនៅលើទីផ្សារសកល និងព្រឹត្តិ MWC 2024 នារយៈពេល 3 ថ្ងៃបន្ទាប់។
យោងតាមការបង្ហោះនៅលើបណ្តាញ Weibo របស់អ្នកទម្លាយ Digital Chat Station បានបង្ហាញថា Xiaomi 15 Ultra គឺបានឆ្លងកាត់ការចុះបញ្ជីក្នុងប្រទេសចិនបានចំនួន 3 រួចហើយ។ ចំណុចមួយដែលចាប់អារម្មណ៌នោះ គឺមានមុខងារ Tiantong satellite calling នៅលើគ្រប់ម៉ូដែលទាំងអស់។ បន្ថែមពីនេះនៅលើម៉ូដែល top-tier variant គឺនឹងមានមុខងារ Beidou satellite text messaging ផងដែរ។ DCS ក៏មានការបញ្ជាក់ទៀតថា ស្មាតហ្វូន Xiaomi 15 Ultra នឹងប្រកាសចេញនៅខែកុម្ភៈនេះផងដែរ។
Xiaomi 15 Ultra នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ដូចគ្នាជាមួយនិង Xiaomi 15 ហើយនិង 15 Pro អញ្ចឹងដែរ។ ស្មាតហ្វូននេះមានអេក្រង់កម្រិត 2K resolution OLED panel និងមាន refresh rate 120Hz ផ្តល់នូវភាពរលូន និងភាពជឿជាក់បំផុតសម្រាប់ការបញ្ជាទៅលើមុខងារលើអេក្រង់។ ស្មាតហ្វូននេះមានថ្មទំហំ 6,000mAh គាំទ្រដោយកម្លាំងសាក 90W wired fast charging និងកម្លាំងសាក 50W wireless charging។
Article image
យោងតាមរបាយការណ៌កន្លងមកបាននិយាយថា Xiaomi 15 Ultra មានកាមេរ៉ា 4 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50-Megapixel មានកម្រិត f/1.63 aperture និងសិនស័រ 1-អ៊ីង LYT-900 CMOS ហើយនិងកាមេរ៉ាទំហំ 200-Megapixel Samsung HP9 periscope telephoto lens រួមនិង 50-Megapixel telephoto lens ហើយនិងកាមេរ៉ា 50-Megapixel ultra-wide។ មានការបញ្ជាក់ថា នៅលើកាមេរ៉ានេះ ក៏នឹងមានមុខងារ Full-Focus Macro Shooting និងមុខងារ 100x AI Fusion Zoom ផងដែរ។
Xiaomi 15 Ultra នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ MWC 2025