
តាមរយៈផ្ទាំងផ្សព្វផ្សាយរូបភាពថ្មីៗជាច្រើននាពេលថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានបញ្ជាក់ជាផ្លូវការអំពីលក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra ដោយក្នុងនោះ មានការនិយាយថា ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 27 ខែកុម្ភៈខាងមុនេះ ដែលនឹងបង្កើនទៅលើសមត្ថភាពខ្ពស់នៅក្នុងការលេងហ្គេមថែមទៀតផង។ ស្មាតហ្វូននេះ នឹងប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនជាច្រើនទៀតដូចជា Galaxy S25 Ultra, Vivo X200 Ultra និង OPPO Find X8 Ultra ។
នៅក្នុងរូបភាពផ្សព្វផ្សាយរបស់ក្រុមហ៊ុន Xiaomi នេះ បានបន្តបង្ហាញថា ស្មាតហ្វូន Xiaomi 15 Ultra នេះនឹងបំពាក់នូវប្រព័ន្ធ “Leica Ultra-Pure Optical System” ដើម្បីពង្រឹងទៅលើគុណភាពរូបភាពកាន់តែច្បាស់ និងការថតរូបភាពនៅពេលដែលមានពន្លឺទាបថែមទៀត។ ស្មាតហ្វូននេះនឹងមានសេនស័រទំហំ 1-inch main sensor ជាមួយនឹង 200-megapixel periscope telephoto lens ផងដែរ។
រូបភាពផ្សព្វផ្សាយទី 2 របស់ក្រុមហ៊ុន Xiaomi នេះ បានបង្ហាញទៀតថា នៅលើស្មាតហ្វូននេះ ក៏មានកាមេរ៉ាទំហំ 200-Megapixel periscope ដែលមាន 9.4mm aperture។ សិនស័រនេះក៏មានការគាំទ្រោយ ultra-high resolution, 100mm focal length និង f/2.6 aperture ទៀតផង។ បើតាមប្រភពចេញពី Digital Chat Station ថ្មីៗនេះ ក៏បានទម្លាយនូវកាមេរ៉ា 4គ្រាប់របស់ស្មាតហ្វូន Xiaomi 15 Ultra ផងដែរ។ តាមការបែកធ្លាយនេះ អោយដឹងថា កាមេរ៉ាគោលទំហំ 50-Megapixel បំពាក់នូវ 1/0.98-អ៊ីង, 23mm focal length ហើយនិងមានកម្រិត f/1.63 aperture ។ សម្រាប់កាមេរ៉ា 200-Megapixel periscope telephoto គឺមានទ្រទ្រង់នូវ lossless zoom levels រួមមាន 0.6x, 1x, 2x, 3x, 4.3x, 8.7x និង 17.3x ។

បន្ថែមពីនេះ នៅលើប្រព័ន្ធកាមេរ៉ា 4 គ្រាប់របស់ស្មាតហ្វូននេះ ក៏នូវមានកាមេរ៉ាទំហំ 50-Megapixel ultra-wide គាំទ្រជាមួយនឹង 14mm focal length ហើយនិង f/2.2 aperture។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ា 50-Megapixel 70mm Telephoto ដែលទ្រទ្រង់ជាមួយនឹងកម្រិត f/1.8 Aperture ដែលទ្រទ្រង់នូវ Telephoto macro ផងដែរ៕
