ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Xiaomi 15 Ultra នឹងមានការឌីស្សាញខ្នងក្រោយ 3 ប្រភេទផ្សេងគ្នា

ដោយ

Koun Jab Luffy

20 សីហា 2024 02:31 យប់ជ្រៅ

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi ត្រូវគេរំពឹងថា នឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Xiaomi 15 និង Xiaomi 15 Pro នៅចុងខែតុលា ឬដើមខែកញ្ញាខាងមុខនេះហើយខណៈដែលសមាជិកថ្មីមួយទៀតដែលមានឈ្មោះថា ស្មាតហ្វូន Xiaomi 15 Ultra ត្រូវបានគេបញ្ជាក់ថា អាចនឹងមានការបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2025 ខាងមុខ។
ទាក់ទងនឹងព័ត៌មានថ្មីនេះ មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយពីស្មាតហ្វូនថ្មីនេះថែមទៀតហើយ។ បើតាមការទម្លាយចេញពី Digital Chat Station នៅពេលនេះ គឺមានការបញ្ចេញននូវលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។
Article image
បើតាមការបែកធ្លាយខាងលើនេះ បាននិយាយថា ស្មាតហ្វូន Xiaomi 15 Ultra នឹងមានការបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប  Qualcomm Snapdragon 8 Gen 4 ហើយស្មាតហ្វូនថ្មីនេះ ក៏នឹងមានការបំពាក់នូវបន្ទះអេក្រង់ដែលមានសមត្ថភាពខ្ពស់ អាចបង្ហាញចេញបានកម្រិត 2K resolution display ហើយនិងមានការឌីស្សាញជាមួយនឹងគែម bezels ស្តើង រួមនិងការឌីស្សាញអេក្រង់កោងយ៉ាងស្រស់ស្អាតថែមទៀតផង។
ប្រភពខាងលើនេ ក៏មានការទម្លាយចេញនូវប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូន Xiaomi 15 Ultra ថ្មីនេះផងដែរ។ បើតាមការអះអាងខាងលើនេះបាននិយាយថា Xiaomi 15 Ultra នេះ នឹងម៉ូឌុលកាមេរ៉ាមូលយ៉ាងស្រស់ស្អាត ហើយនិងមានកាមេរ៉ាសិនស័រកាមេរ៉ា 4 គ្រាប់ ដែលមានទំហំ 50MP ហើយក៏មានអមជាមួយនឹងឡែន periscope lens ទៀតផង។ ខ្នងក្រោយរបស់ស្មាតហ្វូន Xiaomi 15 Ultra នេះ អាចនឹងមានការប្រើប្រាស់នូវសមាសភាគចំនួន 3 ផ្សេងគ្នានោះគឺ Plain Leather, Fiberglass និងសេរ៉ាមិច។ ជាមួយនិងការបែកធ្លាយអំពីលក្ខណៈសម្បត្តិ និងការឌីស្សាញរបស់ស្មាតហ្វូន Xiaomi 15 Ultra នេះ អាចនឹងមានការផ្លាស់ប្តូរផងដែរនៅពេលខាងមុខ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.