
ក្រុមហ៊ុន Xiaomi បានចេញមកបញ្ជាក់ថា ខ្លួននឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែលពិសេសរបស់ខ្លួន Xiaomi 15 Ultra ដែលមានការផ្តោតខ្លាំងទៅលើកាមេរ៉ា នៅលើទីផ្សារសកលនាថ្ងៃទី 2 ខែមីនាខាងមុខនេះហើយ។ ការបង្ហាញវត្តមានស្មាតហ្វូននេះ គឺនឹងធ្វើឡើងនៅក្នុងព្រឹត្តិការណ៌ Mobile World Congress 2025 នៅទីក្រុងបាសេឡូណាពេលដ៏ខ្លីខាងមុខនេះ។ ខណៈដែលរូបភាព និងលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះ ត្រូវបានគេទម្លាយនៅលើអនឡាញរួចហើយនោះ នៅថ្ងៃនេះ មានការបែកធ្លាយរូបភាពថ្មីរបស់ស្មាតហ្វូនថ្មីនេះថែមទៀតហើយ។
រូបភាពខាងលើនេះ បង្ហាញថា ស្មាតហ្វូនថ្មីនេះ គឺមានពណ៌ខ្មៅ និងពណ៌ស ហើយក៏មានការបញ្ជាក់ពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។ រូបភាពដដែលនេះ គឺមានការបង្ហាញនូវការអាប់ដែតទៅលើការឌីស្សាញម៉ូឌុលកាមេរ៉ាក្រោយ ដែលមានខុសគ្នាពី Xiaomi 14 Ultra។ ស្មាតហ្វូននេះ នឹងមានជម្រើសពណ៌ស និងខ្មៅ ហើយនិងមានមួយពណ៌ទៀត គឺមានពណ៌លាយខ្មៅ។

ស្មាតហ្វូនថ្មីនេះ មានអេក្រង់ទំហំ 6.73-អ៊ីងគាំទ្រដោយកញ្ចក់ AMOLED screen បង្ហាញចេញបានទំហំ 3200 x 1440 resolution ហើយនិងមានការទ្រទ្រង់ដោយស្រទាប់ការពារ Xiaomi Shield Glass 2.0 protection ព្រមទាំងមានកម្រិតល្បឿន adaptive 1–120Hz refresh rate ទៀតផង។ ស្មាតហ្វូននេះ មានកាមេរ៉ាក្រោយទំហំ 50MP ចំនួន 3 គ្រាប់ ដែលមានកាមេរ៉ាគោល, Ultrawide និង Telephoto) ហើយនិងមួយគ្រាប់ទៀតមានទំហំ 200MP periscope telephoto lens ហ៊្សូមបាន 4.3x optical zoom។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 32MP។

សូមជំរាបថា កន្លងមក មានការទម្លាយថា សិនស័រកាមេរ៉ាគោលនៅលើស្មាតហ្វូននេះ គឺមានទំហំ 1-អ៊ីង Sony LYT-900 sensor។ ជាមួយគ្នានេះ ស្ថាបនិកក្រុមហ៊ុន Xiaomi លោក Lei Jun ក៏ធ្លាប់បានបញ្ចេញនូវគំរូរូបភាពដែលបញ្ជាក់ពីសមត្ថភាពកាមេរ៉ាថតរូបរបស់ស្មាតហ្វូននេះផងដែរ។ Xiaomi 15 Ultra នឹងមានតម្លៃ €1,499 ដែលប្រងហែល $1,573 សម្រាប់ទីផ្សារអឺរ៉ុប នឹងអាចបង្ហាញចេញនៅលើទីផ្សារនាថ្ងៃទី 2 មីនា។

