ស្វែងរកពួកយើង:

Xiaomi 15 Ultra បង្ហាញខ្លួនជាមួយកាមេរ៉ា 200MP Periscope និងមានតម្លៃជាង 8 រយដុល្លារ

ដោយ

Koun Jab Luffy

02 មីនា 2025 12:32 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុន Xiaomi ទើបតែប្រកាសជាផ្លូវការទៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra ដែលជាស្មាតហ្វូន Flagship ចុងក្រោយបំផុត នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងប្រទេសចិន។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានលក្ខណៈសម្បត្តិខ្លាំងៗជាច្រើនដូចជាអេក្រង់ High-Resolution AMOLED Display, បន្ទះឈីបដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន Qualcomm កាមេរ៉ា Leica និងមានការប្រើប្រាស់នូវមុខងារ  satellite communication នាំមុខគេនៅក្នុងឧស្សាហកម្មនេះថែមទៀត។
ស្មាតហ្វូន Xiaomi 15 Ultra នេះ មានអេក្រង់ទំហំ 6.73-អ៊ីង កម្រិត 2K LTPO OLED display ជាមួយនឹងអេក្រង់ពន្លឺកម្រិត  3,200nits ដែលធានាបានច្បាស់នៅពេលដែលប្រើប្រាស់នៅក្នុងស្ថានភាពខាងក្រៅផងដែរ។ អេក្រង់  TCL C9 panel នេះទ្រទ្រង់ទៅលើ  1-120Hz adaptive refresh rate, HDR10+ និងមានមុខងារ Dolby Vision ដែលផ្តល់នូវពណ៌ច្បាស់។ បន្ថែមពីនេះ នៅលើអេក្រង់នេះ ក៏មានបំពាក់នូវ 1920Hz PWM dimming និងមានការការពារដោយកញ្ចក់ Xiaomi Ceramic Glass 2.0 ដើម្បីបង្កើនទៅលើភាពធន់ក្នុងការប្រើប្រាស់ថែមទៀតផង។
Article image
ស្មាតហ្វូន Xiaomi 15 Ultra នេះ ប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3 Ultra Edition សម្រាប់បង្កើនទៅលើកម្លាំងម៉ាស៊ីន និងប្រសិទ្ធិភាពខ្ពស់ថែមទៀត។ ស្មាតហ្វូននេះមានរ៉េមទំហំ 16GB LPDDR5X RAM និង  1TBUFS 4.1 storage ។ ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវ dual-channel vapor-liquid separation cooling system ដើម្បីបង្កើនល្បឿនម៉ាស៊ីនថែមទៀតផង។
Article image
នៅក្នុងការដំណើរការនូវ Xiaomi HyperOS 2.0 នេះ ស្មាតហ្វូន Xiaomi 15 Ultra នេះក៏មានសមត្ថភាពក្នុងការប្រើប្រាស់ និងមុខងារ AI ជាច្រើនដូចជា  AI Portrait Dynamic Wallpapers និងការទ្រទ្រង់នូវ Apple ecosystem ផងដែរ។ ស្មាតហ្វូន  Xiaomi 15 Ultra នេះ បំពាក់នូវកាមេរ៉ា Leica system ចំនួន 4 គ្រាប់ដែលមានទំហំ  50MP main ជាមួយនឹង  1-អ៊ីង, 14EV dynamic range និង ISO, 50MP ultra-wide ជាមួយនឹង 115° field of view និងថតកម្រិត 5cm macro ។ វាក៏មាន  50MP telephoto ជាមួយនឹង 3x floating telephoto lens ក៏ដូចជា 200MP periscope telephoto ដែលមានកម្រិត  1/1.4-inch HP9 sensor ជាមួយនឹង  4.3x optical zoom ផងដែរ។
ស្មាតហ្វូន Xiaomi 15 Ultra នេះ ក៏បានបំពាក់នូវ ACES LOG cinematic video mode និងសមត្ថភាពនៃការថតកម្រិត 8K Recording ផងដែរ។ បន្ថែមពីនេះ វាក៏មានប្រព័ន្ធ UIS stabilization system ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ  6,000mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 90W wired fast charging និង80W wireless fast charging ។ ស្មាតហ្វូន Xiaomi 15 Ultra នេះក៏ទ្រទ្រង់ទៅលើ  direct satellite data communication, off-grid calls តាមរយៈ Starlink និង  TianTong satellites នៅក្នុងចម្ងាយ 7km ។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវ in-display ultrasonic fingerprint sensor, stereo speakers ជាមួយនឹង Dolby Atmos, Wi-Fi 7, Bluetooth 6.0, infrared sensor និង IP68 សម្រាប់ការពារទឹក និងធូលីផងដែរ។
Article image
នៅក្នុងប្រទេសចិន ស្មាតហ្វូន  Xiaomi 15 Ultra នេះ ដាក់លក់មានតម្លៃចាប់ពី 6,499 យ៉ន់ ($893) សម្រាប់ទំហំ 12GB/256GB និងទំហំ 16GB/512GB គឺមានតម្លៃ 6,999 យ៉ន់ ($961) ខណៈពេលដែលរ៉េមទំហំ 16GB/1TB គឺមានតម្លៃ 7,799 យ៉ន់ ($1,071)។ ក្រុមហ៊ុន Xiaomi ក៏មានម៉ូដែល Dual-Satellite ទំហំ 16GB+1TB ដែលមានតម្លៃ 7,999 យ៉ន់ ($1,099)។ ស្មាតហ្វូន Xiaomi 15 Ultra មានពណ៌ Classic Black, Silver, Pine Green និង White ។ ស្មាតហ្វូននេះ ចាប់ផ្តើមធ្វើការ pre-order នៅក្នុងប្រទេសចិន ហើយការចាប់ផ្តើមលក់ជាផ្លូវការណ៌នៅថ្ងៃទី 3 ខែមីនានេះ៕
Xiaomi 15 Ultra បង្ហាញខ្លួនជាមួយកាមេរ៉ា 200MP Periscope និងមានតម្លៃជាង 8 រយដុល្លារ