ស្វែងរកពួកយើង:

Xiaomi 15 Ultra អាចនឹងមានកាមេរ៉ា 200MP Telephoto ហ៊្សូមបាន 4x Optical Zoom

ដោយ

Koun Jab Luffy

07 សីហា 2024 06:14 ព្រលប់

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 និង 15 Pro សម្រាប់ទីផ្សារប្រទេសចិនហើយ។ ស្មាតហ្វូនទាំងពីរនេះត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនៅខែតុលាខាងមុខនេះ ហើយក៏អាចក្លាយជាស្មាតហ្វូនដំបូងគេនៅលើពិភពលោលដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 ថែមទៀតផង។ សម្រាប់ Xiaomi 15 Ultra ក៏ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រើប្រាស់ឈីបនេះដូចគ្នា ហើយស្មាតហ្វូននេះ នឹងមានវត្តមាននៅឆ្នាំត្រីមាសទី 1 ឆ្នាំ 2025។
យោងតាមការបែកធ្លាយថ្មីរបស់អ្នកទម្លាយ Ice Universe បានបង្ហាញពីលក្ខណៈសម្បត្តិទូទៅនៃកាមេរ៉ាដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi 15 Ultra ហើយ។ អ្នមកទម្លាយរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានកាមេរ៉ា 4 គ្រាប់។ សម្រាប់ Xiaomi 15 និង 15 Pro ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា នឹងមានកាមេរ៉ា 3 គ្រាប់។ ខាងក្រោមនេះ គឺជាព័ត៌មានស្តីពីកាមេរ៉ានៅលើ Xiaomi 15 Ultra។
Article image
ផ្អែកតាមការបែកធ្លាយថ្មីនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra នឹងមានកាមេរ៉ា Telephoto ដែលគាំទ្រនូវមុខងារហ៊្សូមបាន 4.x optical zoom និងមានការប្រើប្រាស់នូវសិនស័រទំហំធំដល់ទៅ 200-Megapixel resolution។ ឡែននេះអាច Periscope Telephoto Camera។ អ្នកទម្លាយរូបនេះបន្តថា ហ្វេនៗរបស់ Xiaomi នឹងទទួលបាននូវអត្ថប្រយោជន៌កាន់តែច្រើនថែមទៀតជាមួយនិងការប្រើប្រាស់មុខងារហ៊្សូមនៅលើស្មាតហ្វូនជំនាន់ថ្មី្ Xiaomi 15 Ultra នៅក្នុងការផលិតរូបភាពដែលមានចម្ងាយឆ្ងាយ។
Article image
គួរបញ្ជាក់ថា ថ្មីៗនេះមានរបាយការណ៌ថ្មី បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra នឹងមានមានការប្រើប្រាស់នូវអេក្រង់ Dual-Layer OLED បង្ហាញចេញបានជាមួយនិងកម្រិត 2K resolution។ ហើយនៅលើអេក្រង់នេះ ក៏នឹងមានមានការប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ Ultrasonic ថែមទៀតផង។
ស្មាតហ្វូននេះត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់នូវស្បែកមុខកម្មវិធី HyperOS 2.0 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 15។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 4 ហើយអាចនឹងមានរ៉េមទំហំ 24GB រួមជាមួយនិងថ្មទំហំ 6,200mAh។ ផ្អែកតាមរបាយការណ៌ថ្មីនេះបាននិយាយថា Xiaomi 15 និង Xiaomi 15 Ultra នឹងមានលក់នៅលើទីផ្សារសកល ខណៈដែល Xiaomi 15 Pro មិនមាននោះទេ។
Xiaomi 15 Ultra អាចនឹងមានកាមេរ៉ា 200MP Telephoto ហ៊្សូមបាន 4x Optical Zoom