
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែបន្ថែមនូវពណ៌ថ្មីសម្រាប់ស្មាតហ្វូន Xiaomi 15 Ultra របស់ខ្លួនជាមួយ នឹងការឌីស្សាញកាមេរ៉ាថ្មី ដែលមានគោលដៅសម្រាប់អ្នកគាំទ្រដែលស្រឡាញ់ទៅលើការថតរូបភាព។ សម្រាប់ស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវកាមេរ៉ា Leica ដែលធានាបានភាពជឿជាក់កាន់តែខ្លាំងនៅក្នុងការថតរូបភាព និងវីដេអូ។ សូមជំរាបថា ពេលបង្ហាញខ្លួនដំបូងនោះ ស្មាតហ្វូនជំនាន់ថ្មី គឺមានជម្រើសពណ៌ខ្មៅ ស និងទឹកប្រាក់ ហើយពេលនេះ ស្មាតហ្វូន Xiaomi 15 Ultra នេះមានពណ៌ចំនួន 3 ដ៏ទាក់ភ្នែកគឺស្វាយ ទឹកសមុទ្រ និងត្នោត។
ស្មាតហ្វូនម៉ូដែលថ្មីនេះ គឺមានការឌីស្សាញ 2-Tone ដែលផ្នែកខាងក្រោយជាមួយនឹងស្បែក vegan leather ។ ក្រៅពីពណ៌ថ្មីនេះ ក្រុមហ៊ុន Xiaomi ក៏ប្រកាសបង្ហាញនូវ “Fashion Photography Kit” ។ ឧបករណ៍នេះមានទម្ងន់ស្រាលត្រឹមតែ 42g ហើយត្រូវបានឌីស្សាញឡើងសម្រាប់ថតរូបភាពបានលឿន និងការផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យជាមួយនឹងកាមេរ៉ាស្មាតហ្វូន។

ស្មាតហ្វូនជំនាន់ថ្មីនេះ មានអេក្រង់ទំហំ 6.73-អ៊ីង 2K LTPO AMOLED display បន្ទះឈីប Snapdragon 8 Elite និងមានថាមពលថ្មទំហំ 5,410mAh (ឬ 6,000mAh សម្រាប់ម៉ូដែលនៅក្នុងប្រទេសចិន) ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្ម កម្លាំង 90W wired និងបច្ចេកវិទ្យាឥតខ្សែរ 80W wireless charging។

សម្រាប់កាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មីនេះ មានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ 1-អ៊ីង LYT-900 និងទីពីរមានទំហំ 50MP ultrawide ខណៈដែលទីបីមានទំហំ 50MP 3x telephoto និងមួយគ្រាប់ទៀមានទំហំ 200MP 4.3x periscope សម្រាប់ការថត long-range zoom ។ សម្រាប់តម្លៃរបស់ម៉ូដែល editions ថ្មីនេះ នៅមិនទាន់ទម្លាយនៅឡើយទេ ប៉ុន្តែសម្រាប់ Photography Kit នេះ នៅក្នុងប្រទេសឥណ្ឌានេះ មានតម្លៃ $165 នេះបើតាមអ្នកទម្លាយ @stufflistings ៕

