ស្វែងរកពួកយើង:

Xiaomi 15 Ultra បង្ហាញខ្លួននៅលើបញ្ជីនៅក្នុងប្រទេសឥណ្ឌា មុនការប្រកាសនៅលើទីផ្សារ

ដោយ

Koun Jab Luffy

23 ធ្នូ 2024 11:50 ថ្ងៃត្រង់

អាន 2 នាទី

Article image
Xiaomi 15 Ultra ដែលជាស្មាតហ្វូនម៉ូដែលប្រណិតរបស់ក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញថា កាន់តែកៀកពេលក្នុងការប្រកាសចេញនៅលើទីផ្សារសកលហើយនៅក្នុងនោះក៏ការបញ្ជាក់ពីការប្រកាសចេញនៅលើទីផ្សារប្រទេសឥណ្ឌាផងដែរ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេបញ្ជាក់ថា មានលេខម៉ូដែល “25010PN30I,” ហើយនឹងមានការចុះបញ្ជីនៅលើស្ថាប័ន BIS certification រួចរាល់ហើយ កាលពីថ្ងៃទី 20 ខែធ្នូ 2024។ ខណៈដែលមិនទាន់មានព័ត៌មានជាក់លាក់ពីស្មាតហ្វូននេះ មានការព្យាករណ៌ថា ម៉ូដែលនេះ គឺជាស្មាតហ្វូន Xiaomi 15 Ultra ដែលនឹងលក់នៅលើទីផ្សារឥណ្ឌា។
បើតាមប្រភពខាងលើនេះ បាននិយាយថា សម្រាប់ម៉ូដែលលក់នៅលើទីផ្សារសកល គឺនឹងមានលេខម៉ូដែលភ្ជាប់ជាមួយនិងអក្សរ ‘G,’ ខណៈដែលម៉ូដែលលក់នៅចិនមានភ្ជាប់ដោយអក្សរ ‘C.’។ ផ្អែកតាមម៉ូដែលមុន Xiaomi 14 Series សម្រាប់វត្តមាន Xiaomi 15 Ultra ឆ្នាំថ្មីនេះ ត្រូវបានគេជឿជាក់ថា នឹងមានការប្រកាសចេញជាមួយនិងស្មាតហ្វូន Xiaomi 15 នៅលើទីផ្សារឥណ្ឌា និងនៅលើទីផ្សារសកល។
Article image
សម្រាប់ម៉ូដែល Pro គឺមានលក់តែនៅលើទីផ្សារប្រទេសចិនតែប៉ុណ្ណោះ។ សូមជំរាបថា Xiaomi 15 Ultra នៅមិនទាន់មានលក់នៅលើទីផ្សារសកលនោះទេ ដោយកន្លងមក មានការព្យាករណ៌ថា ស្មាតហ្វូននេះអាចនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៌មួយនាខែកុម្ភៈឆ្នាំ 2025 ហើយនឹងបន្តប្រកាសចេញនៅលើទីផ្សារសកល នៅចន្លោះខែមីនា និងមេសា 2025 ខាងមុខ។
គួរបញ្ជាក់ថា កន្លងមកមានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា Xiaomi 15 Ultra នឹងដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Elite និងរត់នៅលើ Android 15 ផ្អែកជាមួយស្បែក HyperOS 2.0។ ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវអេក្រង់ទំហំ 6.7-អ៊ីង LTPO OLED display ល្បឿន 120Hz refresh rate ហើយនិងមានគែមកោង micro-curved design ស្អាតខ្លាំងមែនទែន។
Article image
ស្មាតហ្វូននេះ នឹងមានកាមេរ៉ាក្រោយ 4 គ្រាប់ ដែលមានទំហំ 50MP + 50MP + 50MP និងទំហំ 200MP។ ចំពោះថាមពលថ្មវិញ គឺមានទំហំ 6000mAh ហើយនឹងមានការគាំទ្រដោយកម្លាំងសា 90W wired និង 80W wireless charging។ នៅលើស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវសសិនស័រស្កែនម្រាមដៃ ultrasonic fingerprint scanner ថែមទៀតផង។