ស្វែងរកពួកយើង:

Xiaomi 15 Ultra អាចនឹងបង្ហាញខ្លួនជាមួយថាមពលថ្មធំជាងជំនាន់មុនៗ

ដោយ

Koun Jab Luffy

16 ធ្នូ 2024 09:22 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra នឹងក្លាយជាស្មាតហ្វូនដែលមានលក្ខណៈពិសេសបំផុតសម្រាប់ទីផ្សារប្រទេសចិន។ នៅពេលនេះ ស្មាតហ្វូននេះបានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន 3C រួចរាល់ហើយ ដោយថែមទាំងបញ្ជាក់ថា នឹងមានការសម្ពោធជាផ្លូវការណ៌នៅដើមឆ្នាំ 2025 ខាងមុខនេះថែមទៀតផង។cស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra ត្រូវគេរំពឹងថា អាចនឹងមានការប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារបន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិន ដែលអាចនឹងធ្វើឡើងនៅក្នុងខែកុម្ភៈ។
សូមជំរាបថា ជាមួយនិងការបង្ហាញខ្លួនស្មាតហ្វូន Xiaomi 14 Ultra នៅលើទីផ្សារប្រទេសចិន នាពេលកន្លងមក គឺមានការបំពាក់នូវថាមពលថ្មទំហំ 5,300mAh ខណៈដែលទីផ្សារសកល គឺមានទំហំរូចជាងត្រឹមតែ 5,000mAh ប៉ុណ្ណោះ។ ទាក់ទងនឹងស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra វិញ ត្រូវបានគេទម្លាយថា នឹងមានការបង្កើននូវថាមពលធំជាងជំនាន់មុន។ បើតាមការបែកធ្លាយមុននេះក៏ធ្លាប់បានបញ្ជាក់ថា ថាមពលថ្មនៅលើស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានទំហំធំមិនធ្លាប់បាននោះទេ សម្រាប់ស្មាតហ្វូនថ្នាក់ប្រណិត។
គួរបញ្ជាក់ថា ស្មាតហ្វូន Xiaomi 14 Pro ដែលបានបង្ហាញវត្តមាននៅលើទីផ្សារកាលពីឆ្នាំមុននេះ គឺមានទំហំ 4,880mAh ខណៈដែល Xiaomi 14 Ultra មានទំហំ 5,300mAh។ ក្រឡេកមកមើលម៉ូដែល Xiaomi 15 Pro មានទំហំ 6,100mAh ដូច្នេះសម្រាប់ Xiaomi 15 Ultra អាចនឹងមានទំហំធំជាងមុន។ បើមើលទៅលើបញ្ជី 3C វិញ គឺបានបង្ហាញាថា ស្មាតហ្វូន Xiaomi 15 Ultra អាចនឹងប្រើប្រាស់បច្ចេកវិទ្យាសាកកម្លាំង 90W fast charging ហើយក៏អាចនឹងមានកម្លាំងសាក 50W wireless charging support ផងដែរ។
Xiaomi 15 Ultra អាចនឹងបង្ហាញខ្លួនជាមួយថាមពលថ្មធំជាងជំនាន់មុនៗ