ស្វែងរកពួកយើង:

Xiaomi 15 ដែលនឹងលក់នៅលើទីផ្សារសកល បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ FCC ហើយ

ដោយ

Koun Jab Luffy

03 ធ្នូ 2024 08:25 ព្រឹក

អាន 2 នាទី

Article image
កាលពីខែតុលាកន្លងទៅនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 series នៅក្នុងប្រទេសចិន ដែលនេះគឺជាម៉ូដែល Flagship របស់ខ្លួននៅក្នុង 2024។ ស្មាតហ្វូននេះមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite នេះ ហើយថែមទាំងមានការ upgrade ជាច្រើនទៅលើការឌីស្សាញ រួមទាំងកម្លាំងម៉ាស៊ីនខ្លាំងជាងមុនផងដែរ។ ខណៈពេលនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការបង្ហាញខ្លួនតែនៅក្នុងទីផ្សារប្រទេសចិនមួយប៉ុណ្ណោះ។
សូមជំរាបថា កន្លងមក ក៏ធ្លាប់មានការទម្លាយថា Xiaomi 15 ក៏មាននឹងលក់នៅលើទីផ្សារសកលផងដែរ។ យោងតាមការទម្លាយថ្មីនៅពេលនេះ បានបង្ហាញថា ស្មាតហ្វូនស្ថិតនៅក្នុងបញ្ជីនៃ  FCC (Federal Communications Commission) រួចហើយ។ ដូច្នេះ ការប្រកាសនៅក្នុងទីផ្សារសកលរបស់ស្មាតហ្វូននេះ គឺអាចនឹងធ្វើឡើងឆាប់ៗនេះជាក់ជាមិនខាន។ បើមើលនៅក្នុងបញ្ជីខាងនេះ បានទម្លាយថា ស្មាតហ្វូន Xiaomi 15 ដែលគ្រោងនឹងដាក់លក់នៅលើទីផ្សារសកលនេះ គឺមាន 2 ទំហំគឺ 12GB/256G និង 12GB/512GB។ សម្រាប់នៅក្នុងប្រទេសចិន គឺមានរ៉េមទំហំ 16GB/1TB។
Article image
ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Xiaomi’s HyperOS 2.0 ផ្អែកនៅលើ Android 15 ។ នៅក្នុងបញ្ជីរបស់ FCC នេះ ក៏មានការបញ្ជាក់ដែរថា ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនទៀតដែលមានសហរដ្ឋអាមេរិកផងដែរ។ បើមើលទៅលើសមត្ថភាពរបស់ស្មាតហ្វូន  Xiaomi 15 នេះ គឺមានបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ទ្រទ្រង់ជាមួយនឹងដំណើរការ 3nm របស់ក្រុមហ៊ុន TSMC និងមានការប្រើប្រាស់នូវ  custom Oryon core ដែលមានល្បឿន  4.32 GHz និងក្រាហ្វិកកាត Adreno 830 GPU ទៀតផង។
Xiaomi 15 ដែលនឹងលក់នៅលើទីផ្សារសកលនេះ គឺមានអេក្រង់ទំហំ 6.36-អ៊ីង LTPO OLED Display បង្ហាញចេញបានជាមួយនឹងទំហំ 1200x2670 pixels គាំទ្រដោយបច្ចេកវិ័ទ្យាអេក្រង់ Dynamic Refresh Rates ដែលមានកម្រិតពី 1Hz ទៅ 120Hz ហើយថែមទាំងមានពន្លឺអេក្រង់ 3200 nits ដែលមានការទ្រទ្រង់ជាមួយនឹង Dolby Vision និង HDR10+ ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុត។
Article image
ស្មាតហ្វូន  Xiaomi 15 នេះ មានកាមេរ៉ាខាងក្រោយទំហំ 50MP Resolution, wide-angle, ultra-wide និង 3x telephoto lenses។ សម្រាប់ថាមពលថ្ម ស្មាតហ្វូននេះមានថ្មទំហំ 5,400 mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 90W wired charging, 50W wireless charging ហើយនិង 10W reverse wireless charging ផងដែរ។ ស្មាតហ្វូន Xiaomi 15 series ដំណើរការនូវ Xiaomi’s HyperOS 2.0 ជាមួយនឹង Android 15 ។ ស្មាតហ្វូន  Xiaomi 15 series នឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈ ឬមីនាឆ្នាំ 2025 ខាងមុខនេះ៕
Xiaomi 15 ដែលនឹងលក់នៅលើទីផ្សារសកល បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ FCC ហើយ