ស្វែងរកពួកយើង:

Xiaomi 15 ដំណើរការលើបន្ទះឈីប Snapdragon 8 Elite ហើយនិងមានថាមពលថ្ម 5,400mAh

ដោយ

Koun Jab Luffy

30 តុលា 2024 11:13 ថ្ងៃត្រង់

អាន 3 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនហើយ។ ជាមួយនិងវត្តមានរបស់ស្មាតហ្វូន Xiaomi 15 គឺមានជម្រើសពណ៌ច្រើនដល់ទៅ 20 ពណ៌។ Xiaomi 15  ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Elite និងមានរ៉េមទំហំ 12GB និង 16GB ជាប្រភេទ LPDDR5X RAM និងអង្គចងចាំទំហំ 256GB, 512GB និង 1TB ដែលជាប្រភេទ UFS 4.0 storage។ សម្រាប់ឆ្នាំនេះ គឺមិនមានម៉ូដែលប្រើប្រាស់រ៉េមទំហំ 8GB នោះទេ។
នៅលើស្មាតហ្វូនថ្មីនេះ គឺមានការបំពាក់នូវមថាមពលថ្មទំហំ 5,400mAh ដែលជាប្រភេទ Silicon-Carbon tech មានការពេញនិយមខ្លាំងនៅក្នុងការប្រើប្រាស់នារយៈពេលចុងក្រោយ។ Xiaomi 15 មានទំហំ 152.3 x 71.2 x 8.08mm និងមានទម្ងន់ 191g។
សម្រាប់បន្ទះអេក្រង់របស់ស្មាតហ្វូនថ្មីនេះ គឺមានទំហំ 6.36 អ៊ីង ដែលជាអេក្រង់រាបស្មើរប្រភទេ OLED មានសមត្ថភាពអាចបង្ហាញចេញបានទំហំ 1,200 x 2,670px ល្បឿន 120Hz refresh rate។ អេក្រង់នេះទ្រទ្រង់នូវកម្រិត +peak brightness ដល់ទៅ 3,200nits ហើយនិងមានភ្ជាប់ជាមួយនូវបច្ចេកវិទ្យា DC dimming ថែមទៀតផង។ អេក្រង់នេះក៏មានការប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃជំនាន់ថ្មី ultrasonic ផងដែរ។
Article image
បើតាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថា អេក្រង់នេះ គឺមានការដាក់បញ្ចូលនូវស្រទាប់ការពារថ្មី ដែលជាកញ្ចក់ Xiaomi Dragon Crystal glass ផងដែរ។ ជាមួយនិងការប្រើប្រាស់នូវស្រទាប់ការពារអេក្រង់ថ្មីនេះ គឺនឹងធ្វើអោយអេក្រង់ស្មាតហ្វូននេះធន់ជាងមុនដល់ទៅ 10x ដងប្រៀបធៀបជាមួយនិងកញ្ចក់ Gorilla Glass Victus ដែលធ្លាប់ប្រើប្រាស់នៅលើ Xiaomi 14 កាលពីមុន។ និយាយពីស៊ុមជុំវិញ ក៏មានការប្រើប្រាស់នូវអាល្លុយមីនីញ៉ូមរឹងមាំជាងមុន 33% ទៀតផង។ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលី កម្រិត IP68 ផងដែរ។
Article image
ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 50MP ចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលប្រើប្រាស់នូវសិនស័រ Light Fusion 900 sensor របស់ OmniVision ដែលមានកម្រិតសិនស័រ 1/1.31 អ៊ីង និងទំហំ 1.2µm pixels។ ឡែនគោលនេះ ប្រើប្រាស់នូវឡែន 23mm មានកម្រិត f/1.62 aperture និងមុខងារទប់លំនឹង OIS ទៀតផង។ ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា កាមេរ៉ានេះ ក៏មានការដាក់អោយប្រើប្រាស់នូវមុខងារហ៊្សូម 5x lossless zoom (120mm) ផងដែរ។
Article image
សម្រាប់គ្រាប់ទីពីរដែលជា Telephoto lens គឺមានការប្រើប្រាស់ឡែនទំហំ 60mm ដែលអាចថត macro បានកម្រិត 10cm (4in) បានផងដែរ។ ក្រឡេកមកគ្រាប់ទីបីវិញ គឺជា ultra wide camera ដែលអាចថតបាន 115° (14mm) f/2.2 lens។ Xiaomi 15 អាចថតវីដេអូ 8K ល្បឿន 30fps។ បន្ថែមពីលើ 4K 30/60fps mode។ នៅកាមេរ៉ាទាំងអស់ គឺមានការបំពាក់នូវមុខងារ Dolby Vision HDR footage។
Article image
ស្មាតហ្វូនដំណើរការលើ USB-C 3.2 Gen 1 (5Gbps) គាំទ្របច្ចេកវិទ្យាសាក 90W fast charging និងកម្លាំង 50W fast wireless charging។ ជាមួយគ្នានេះស្មាតហ្វូននេះក៏មានការបំពាក់នូវឈីប Xiaomi G1 ដែលអាចគ្រប់គ្រងសមត្ថភាពថ្មបាន 80% បើទោះបីជាសាក 1,600 ដងរួចហើយក៏ដោយ។
Article image
នៅលើស្មាតហ្វូននេះមានមុខងារ 5G, Wi-Fi 7, Bluetooth 5.4 និង NFC ប៉ុន្តែគ្មានរន្ធ headphone jack នោះទេ គឺមានតែ stereo speakers ដែលទ្រទ្រង់នូវ Dolby Atmos ហើយនិង Hi-Res Audio រួមនិង Hi-Res Audio Wireless certifications ។ ស្មាតហ្វូនដែលមានទំហំ 12GB/256GB មានតម្លៃ CNY 4,500 យ៉ន់ ដែលប្រហែល $630/€585/₹53,000)។
Xiaomi 15 ដំណើរការលើបន្ទះឈីប Snapdragon 8 Elite ហើយនិងមានថាមពលថ្ម 5,400mAh