ស្វែងរកពួកយើង:

Xiaomi 15 អាចនឹងបង្ហាញវត្តមានលើទីផ្សារសកលលឿនជាងការគ្រោងទុក

ដោយ

Koun Jab Luffy

19 តុលា 2024 02:28 រសៀល

អាន 2 នាទី

Article image
Xiaomi ដែលប្រេនស្មាតហ្វូនដ៏ពេញនិយមួយរបស់ប្រទេសចិន ត្រូវគេរាយការណ៌ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Xiaomi 15 នៅក្នុងពេលឆាប់ៗនេះហើយ។ ហើយក្រុមហ៊ុននេះ មានគម្រោងនឹងមានការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីនៅលើទីផ្សារសកលមុនទីផ្សារប្រទេសចិនថែមទទៀតផង។ បើតាមការទម្លាយចេញថ្មីៗនេះ បាននិយាយថា Xiaomi 15 អាចនឹងបង្ហាញវត្តមានលើទីផ្សារសកលលឿនជាងការគ្រោងទុក។
ព័ត៌មានថ្មីនេះ ត្រូវបានគេនិយាយថា នឹងធ្វើអោយហ្វេនៗនៅលើទីផ្សារជុំវិញពិភពលោកមានភាពរំភើបជាក់ជាមិនខាន។ ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ក៌បានបញ្ចេញព័ត៌មានមួយចំនួននៅលើ GSMA database ផងដែរ។ បន្ទាប់ពីការបែកធ្លាយជាច្រើននៅពេលនេះ មានពាក្យចចាមអារ៉ាមនិយាយ ស្មាតហ្វូន Xiaomi 15 ដែលលក់សម្រាប់ទីផ្សារសកល អាចនឹងមកដល់មុនការគ្រោងទុកផងដែរ។ ខណៈដែលមិនទាន់មានការបញ្ជាក់ផ្លូវការណ៌នោះ នៅពេលនេះ មានការទម្លាយថា Xiaomi 15 អាចនឹងបង្ហាញវត្តមានលើទីផ្សារសកលឆាប់ៗនេះហើយ។
Article image
គួរបញ្ជាក់ថា បើមើលទៅលើរបាយការណ៌ដែកលបង្ហាញនៅលើ GSMA database បានបញ្ជាក់ពីព័ត៌មានមួយចំនួនរបស់ Xiaomi 15 ហើយ ដោយស្មាតហ្វូននេះមានលេខម៉ូដែល 24129PN74G ក្នុងនោះក៏មានការបញ្ជាក់ពីការបង្ហាញខ្លួនឆាប់នេះផងដែរ។ បន្ថែមពីនេះ ក៏មានព័ត៌មានថ្មីនិយាយថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 និង Xiaomi 15 Ultra អាចនឹងប្រកាសចេញនៅក្នុងព្រឹត្តិការណ៌ Mobile World Congress (MWC) ឆ្នាំ 2025 ថែមទៀតផង។ ព្រឹត្តិការណ៌នេះ នឹងធ្វើឡើងនៅចន្លោះថ្ងៃទី 3 មីនា ដល់ថ្ងៃទី 6 ខែមីនាឆ្នាំ 2025។
Xiaomi 15 អាចនឹងបង្ហាញវត្តមានលើទីផ្សារសកលលឿនជាងការគ្រោងទុក