ស្វែងរកពួកយើង:

Xiaomi 15T និង 15T Pro ត្រូវគេទម្លាយចេញនូវតម្លៃ និងលក្ខណៈសម្បត្តិទាំងស្រុងហើយ

ដោយ

Koun Jab Luffy

08 កញ្ញា 2025 11:31 ថ្ងៃត្រង់

អាន 3 នាទី

Article image
នៅពេលនេះ Xiaomi 15T Series ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi លែងមានអ្វីជាអាថ៌កំបាំងទៀតហើយ។ យោងតាមការទម្លាយចេញពីលោក Roland Quandt នាពេលថ្មីៗនេះ បានទម្លាយចេញនូវនូវគំរួរូបភាព renders និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15T និង Xiaomi 15T Pro នេះហើយស្របពេលជាមួយគ្នានែះសម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូនទាំងពីរនេះ ក៏មានការបែកធ្លាយនៅលើអនឡាញដូចគ្នា។
សម្រាប់ភាពខុសគ្នារបស់ស្មាតហ្វូនទាំងពីរនេះ គឺផ្តោតទៅលើសម្ភារៈនៃការប្រើប្រាស់ទៅលើស្មាតហ្វូននេះ។ ស្មាតហ្វូនស៊េរីថ្មី Xiaomi 15T ប្រើប្រាស់នូវគែមធ្វើពីផ្លាស្ទិក ខណៈពេលដែលស្មាតហ្វូន Pro ប្រើប្រាស់នូវគែមធ្វើពីលោហធាតុ។ ស្មាតហ្វូនទាំងពីរនេះ មានអេក្រង់ទំហំ 6.83-អ៊ីង AMOLED panel ជាមួយនឹងកញ្ចក់ការពារ Gorilla Glass 7i របស់ក្រុមហ៊ុន Corning ។ ដោយអេក្រង់ស្មាតហ្វូន Pro មានកម្រិតអេក្រង់ល្បឿន 144Hz ខណៈពេលដែលស្មាតហ្វូន 15T មានកម្រិតល្បឿនត្រឹមតែ 120Hz ប៉ុណ្ណោះ។ អេក្រង់របស់ស្មាតហ្វូននេះ មានសមត្ថភាពអាចបង្ហាញចេញបានកម្រិតភាពច្បាស់ 2772×1280 pixels មានកម្រិតពន្លឺ 3,200 nits peak brightness, HDR10+, Dolby Vision ហើយនិងមានការទ្រទ្រង់ជាមួយ Full DCI-P3 coverage ថែមទៀតផង។
សម្រាប់ម៉ូដែលថ្មីនេះ ក្រុមហ៊ុន Xiaomi ក៏មានការផ្តោតទៅលើការប្រើប្រាស់នូវបន្ទះឈីប MediaTek ចំនួន 2 ផ្សេងគ្នាផងដែរ។ ស្មាតហ្វូន 15T ដំណើរការនូវបន្ទះឈីប Dimensity 8400 Ultra ខណៈពេលដែលស្មាតហ្វូន Pro នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9400+។
Article image
ស្មាតហ្វូនថ្មីនេះមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB ឬ 512GB ហើយនឹងមានភាពខុសគ្នាទៅលើកាមេរ៉ាផងដែរ។ បើមើលទៅលើថាមពលថ្មរបស់ស្មាតហ្វូនទាំងពីរនេះ គឺប្រើប្រាស់នូវថាមពលថ្មទំហំ 5,500mAh ដោយស្មាតហ្វូន 15T ប្រើប្រាស់នូវបច្ចេកវិទ្យាសាកល្បឿន 67W ខណៈពេលដែលម៉ូដែល Pro ប្រើប្រាស់បច្ចេកវិទ្យាសាកនូវ 90W ។
Article image
ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15T Pro បំពាក់នូវសិនស័រទំហំ 50MP Light Fusion 900 សម្រាប់កាមេរ៉ាគោល និងមានអមមក ជាមួយនឹងមុខងារ OIS ខណៈដែលកាមេរ៉ា 50MP 5x telephoto ប្រើប្រាស់នូវ Samsung’s JN5 ហើយនិងកាមេរ៉ាមួយគ្រាប់ទៀតមានទំហំ 12MP ជាឡែន ultra-wide។ ស្មាតហ្វូន Xiaomi 15T វិញ មានកាមេរ៉ាគោលទំហំ 50MP Light Fusion 800 មានមុខងារ 2x zoom និងគ្រាប់ទីពីរទំហំ 12MP ultra-wide។ ស្មាតហ្វូនទាំងពីរនេះ មានកាមេរ៉ាខាងមុខទំហំ 32MP គាំទ្រជាមួយនឹងមុំថតកម្រិត 120-degree field of view។ ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ា Leica ដូចម៉ូដែល Flagship អញ្ចឹង។
Article image
សម្រាប់ Xiaomi 15T មានទម្ងន់ 194g និងម៉ូដែល Xiaomi 15T Pro មានទម្ងន់ 210g ហើយនៅលើស្មាតហ្វូនទាំងពីរនេះ ក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា IP68 សម្រាប់ការពារទឹក និងធូលី រួមនិង eSIM ទៀតផង។ និយាយពីតម្លៃស្មាតហ្វូន Xiaomi 15T គឺមានតម្លៃ €649 និង 15T Pro មានតម្លៃ €799៕
Xiaomi 15T និង 15T Pro ត្រូវគេទម្លាយចេញនូវតម្លៃ និងលក្ខណៈសម្បត្តិទាំងស្រុងហើយ