ស្វែងរកពួកយើង:

Xiaomi 16 ត្រូវគេទម្លាយថា នឹងបំពាក់នូវឡែន Periscope រួមនឹងបន្ទះឈីប Snapdragon 8 Elite 2

ដោយ

Koun Jab Luffy

31 ធ្នូ 2024 01:11 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi ត្រូវបានគេមើលឃើញថា បានធ្វើការប្រើប្រាស់នូវឡែនតេឡេហ្វូតូនៅលើស្មាតហ្វូនថ្នាក់ប្រណិតៗរបស់ខ្លួនអស់ជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែមកដល់ឆ្នាំ 2024 នេះ សម្រាប់វត្តមានស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Series ក្រុមហ៊ុននេះបានធ្វើការប្រើប្រាស់នូវឡែន Periscope Telephoto នៅលើស្មាតហ្វូន Xiaomi 15 Pro ខណៈដែលម៉ូដែលស្តង់ដារ Xiaomi 15 នៅតែបន្តប្រើប្រាស់នូវឡែន Telephoto ដដែល។
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានសសេរថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 និង Xiaomi 16 Pro នឹងមានការប្រើប្រាស់នូវឡែនថ្មី Periscope Telephoto ដូចគ្នា។ តាមអ្នកទម្លាយ Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប SM8850 ហើយនឹងមានការតម្លើងមកជាមួយនូវឡែន Periscope Telephoto គ្រប់ម៉ូដែលថែមទៀតផង។ សម្រាប់បន្ទះឈីបដែលមានលេខ SM8850 ត្រូវបានគេបញ្ជាក់ថា គឺជាបន្ទះឈីប Snapdragon 8 Elite 2 ដែលនឹងសម្ពោធជាផ្លូវការណ៌នៅខែតុលាឆ្នាំ 2025 ខាងមុខនេះ។
Article image
សម្រាប់ស្មាតហ្វូនថ្នាក់ប្រណិតដែលអ្នកទម្លាយរូបនេះនិយាយនោះ ត្រូវបានគេជឿជាក់ថា គឺស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 series ហើយស្មាតហ្វូននេះ នឹងក្លាយជាម៉ូដែលដំបូងគេដែលមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite 2 ផងដែរ។ ការបែកធ្លាយខាងលើនេះ ក៏មានការបញ្ជាក់ថា បន្ទះឈីប Snapdragon 8 Elite 2 នឹងដំណើរការនៅលើបច្ចេកវិទ្យា N3P របស់ក្រុមហ៊ុន TSMC ទៀតផង។ នៅលើឈីបនេះ នឹងមានការពង្រឹងសមត្ថភាពទៅលើ GPU កាន់តែខ្លាំងជាងជំនាន់មុន Snapdragon 8 Elite។
Article image
អ្នកទម្លាយរូបនេះបានបន្តថា ស្មាតហ្វូន Xiaomi 16 series នៅមិនទាន់មានការធ្វើតេស្តនោះទេ។ លោកបន្ថែមថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ ប្រហែលជាអាចនឹងធ្វើតេស្ត PVT ទៅលើស្មាតហ្វូននេះ នៅត្រីមាសទី 2 ឆ្នាំ 2025។
Xiaomi 16 ត្រូវគេទម្លាយថា នឹងបំពាក់នូវឡែន Periscope រួមនឹងបន្ទះឈីប Snapdragon 8 Elite 2