ស្វែងរកពួកយើង:

Xiaomi 16 Pro Max នឹងបំពាក់កាមេរ៉ា 50MP SmartSens និងថ្ម 7500mAh គាំទ្របច្ចេកវិទ្យាសាក 100W charging

ដោយ

Koun Jab Luffy

31 កក្កដា 2025 09:15 ព្រឹក

អាន 2 នាទី

Article image
ខណៈដែលព័ត៌មានជាច្រើនបានទម្លាយអំពីស្មាតហ្វូន Xiaomi 16 Ultra មានការបំពាក់នូវកាមេរ៉ា Continuous Zoom ដូចទៅនឹងកាមេរ៉ា DSLR នោះ នៅថ្ងៃនេះ មានការបែកធ្លាយថ្មីមួយទៀតហើយ ដោយបានទម្លាយលម្អិតអំពីស្មាតហ្វូន Xiaomi 16 ProMax។ យោងតាមការបង្ហោះចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Pro Max នេះ គឺមានអេក្រង់រាបស្មើរវបង្ហាញចេញបានកម្រិត 2K កញ្ចក់ OLED display មានការបញ្ចូលគ្នានៃបច្ចេកវិទ្យា LTPO និង LIPO Technology ទៀតផង។
គួរបញ្ជាក់ថា បច្ចេកវិទ្យា LTPO (Low-Temperature Polycrystalline Oxide) នេះ ត្រូវបានគេបង្ហាញរួចហើយ គឺមានសមត្ថភាពអនុញ្ញាតអោយដំណើរការនូវ variable refresh rates កាន់តែរលូន និងមានប្រសិទ្ធិភាពប្រសើរជាងមុន ខណៈដែល LIPO (Low-Injection Pressure Over-Molding) គឺជាដំណើរការនៃការផលិតអេក្រង់ដើម្បីកាត់បន្ថយទៅលើកម្រាស់គែម bezel របស់ស្មាតហ្វូន។
Article image
ទាក់ទងនឹងស្មាតហ្វូននេះ ក៏មានការបែកធ្លាយថ្មីបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP គាំទ្រជាមួយសិនស័រ SmartSens 590 sensor។ សិនស័រនេះ មានទំហំ 1/1.28 អ៊ីង ទ្រទ្រង់នូវ LOFIC 2.0 នៅក្នុងការពង្រឹងទៅលើ Dynamic range និងដំណើរការនូវ 22nm ដើម្បីបង្កើនទៅលើប្រសិទ្ធិភាពកាន់តែប្រសើរ។ វាក៏មាន  50MP GN8 periscope lens ជាមួយនឹង 5x optical zoom។
Article image
Xiaomi 16 Pro Max នេះ ក៏ត្រូវបានគេទម្លាយថា នឹងមានថាមពលថ្មទំហំធំដល់ទៅ 7,500mAh គាំទ្រជាមួយនឹងកម្លាំងសាក 100W fast charging ដែលថាមពលថ្មនេះ គឺមានជាធំបំផុតនៅក្នុងត្រកូលស្មាតហ្វូន Xiaomi 16 នេះ។ ស្មាតហ្វូន Xiaomi 16 Ultra អាចនឹងបំពាក់ថាមពលថ្មទំហំ 7,000mAh។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងដំណើរការនូវ Snapdragon 8 Elite ជំនាន់ទី 2 ជាមួយនឹង Android 16 និង Xiaomi HyperOS 3.0 ផងដែរ។ យោងតាមពាក្យចចាមអារ៉ាមថ្មីមួយទៀត ទម្លាយថា ស្មាតហ្វូន Xiaomi 16 Pro Max នេះអាចនឹងបំពាក់នូវអេក្រង់ទី 2 នៅផ្នែកខាងក្រោយថែមទៀត៕